KPT+
មានអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់អនុវត្តវិធីនេះភ្លាម
រឿងធំមួយក្នុងចំណោមរឿងដែលយើងកំពុងជួបប្រទះនៅក្នុងជីវិត គឺភាពតានតឹងអារម្មណ៍ដែលសង្គមបច្ចុប្បន្ន ជៀសមិនផុតថែមទាំងវាយលុកខ្លាំងឡើងមួយថ្ងៃទៅមួយថ្ងៃ។
ពេលឈឺចាប់ញឹកញាប់ពេក កុំទុកឲ្យក្លាយជាជំងឺផ្លូវចិត្តទាន់ គួរតែអនុវត្តវិធីទាំងនេះ៖
១. ដកខ្លួន

យកល្អត្រូវឃ្លាតឆ្ងាយពីមនុស្សឬរបស់អ្វីក៏ដោយ ដែលបណ្ដាលឲ្យយើងឈឺចាប់។ ប្រសិនបើយើងមានទំនាក់ទំនងជាមួយមនុស្សដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើងជានិច្ចជាកាល ការដែលដើរចេញពីទំនាក់ទំនងបែបនេះ គឺជារឿងត្រឹមត្រូវ។ កុំនៅសៅហ្មងជាមួយមនុស្សធុនហ្នឹង! ដើរចេញឆាប់កាន់តែល្អ! មនុស្សអស់នេះខាងក្រៅទន់ភ្លន់ណាស់ តែខាងក្នុងជាងបិសាចទៀត។
២.ទុកជាមេរៀន
ថ្លែងអំណរគុណចំពោះគ្រប់រឿង ដែលបានកើតឡើង ហើយក៏មិនបាច់សួរសំណួរថា ហេតុអ្វីបានជាទាំងនោះ កើតឡើងចំពោះយើង? ត្រូវដឹងថា ជីវិតគឺសម្រាប់តែអ្នកដែលរឹងមាំប៉ុណ្ណោះ។ និយាយជាមួយខ្លួនឯងនៅរាល់ពេលដែលឈឺចាប់ថា អ្វីល្អសម្រាប់យើងប្រមូលទុក ទោះតិចតួចបែបណាក្តី អ្វីមិនល្អជម្រុះចោល។ ពីមុនអ្នកធ្លាប់លំបាកវេទនាប៉ុណ្តេះមិនអាចឲ្យអ្នកស្លាប់បានទេ។ កើតជាមនុស្សត្រូវដឹងខុសត្រូវ មានកំហុសកែ ហើយទុកជាមេរៀន មិនមែនតោងជាប់ទុកឲ្យខ្លួនស្រ្តេសចាស់មុនអាយុទេ។
៣. គិតខ្លួនឯងវិញម្តង

ផ្ដោតលើខ្លួនឯង ឈប់រស់ដើម្បីផ្គាប់ចិត្ត ផ្គាប់ភ្នែកអ្នកណា។ ស្វែងរកអ្វីមួយដែលយើងចូលចិត្តធ្វើ ហើយភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយការងារនោះ ស្វែងរកគោលបំណងរបស់យើងពិត ។ នៅពេលដែលយើងបានធ្វើអ្វីដែលយើងញៀននឹងធ្វើនោះយើងនឹងចំណាយពេលធ្វើបានខ្លាំង បានយូរហើយអាចភ្លេចនូវរឿងដែលធ្វើឲ្យយើងឈឺចាប់។
៤. ផ្ដោតលើបច្ចុប្បន្ននិងអនាគត
ផ្ដោតលើបច្ចុប្បន្នកាលមិនមែនអតីតកាលដែលកន្លងហួសឡើយ។ ពេលដែលយើងរៀនរស់នៅក្នុងពេលបច្ចុប្បន្នហើយបំភ្លេចអតីតកាល ជីវិតយើងនឹងស្រស់ស្រាយជាងមុន។ រឿងមួយទៀតដែលត្រូវធ្វើ គឺទទួលយកការពិតគ្រប់រឿងដែលបានកើតឡើង ហើយមិនអាចផ្លាស់ប្ដូរបានទេ។ ប៉ុន្តែអ្វីដែលសំខាន់ ចូររស់នៅជាមួយបច្ចុប្បន្ននេះឲ្យបានល្អបំផុត។
ការដែលប្រកាន់ខ្ជាប់នូវអតីតកាល ប្រៀបដូចជាលួចយកបច្ចុប្បន្នទៅបំផ្លាញអនាគតដូច្នោះដែរ។
៥. កុំធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ

កុំវាយដំខ្លួនឯងដោយប្រើសម្តីឈឺចាប់ ទៅខ្លួនឯងឬទៅអ្នកដទៃ។ យើងក្រោកឡើងដើម្បីខ្លួនឯង តែក៏មិនចាំបាច់យកគ្រប់គ្នាជាសត្រូវដែរ។ រឿងគួរធ្វើគឺមើលថែខ្លួនឲ្យបានល្អបំផុត។ រឿងឈឺចាប់ទាំងនោះសុទ្ធតែត្រូវការពេលវេលាដើម្បីជាសះស្បើយ។ កុំប្រញាប់ចង់ឲ្យវាចាកចេញ ដើរមួយៗតាមជំហានយឺតៗ ។ ប្រសិនបើយើងកាន់តែប្រឹងប្រែង ហើយបង្ខំឲ្យវាឆាប់ជា នោះរឹតតែឈឺចាប់លើសដើម។
៦. បង្កើតមិត្តភ័ក្ដិថ្មី

កុំខ្លាចក្នុងការបង្កើតមិត្តថ្មី មិត្តណានាំទុក្ខនាំភ្លើងដល់យើង កុំយកខ្លួនបៀតប្រញាប់ដើរចេញភ្លាម! ជាពិសេសអ្នកដែលដឹងពីវិធីនៃការលើកទឹកចិត្តពេលណាដែលយើងកំពុងមានអារម្មណ៍មិនល្អ។ ពួកគេអាចជួយឲ្យមានភាពតានតឹងរបស់យើងបានធូរស្បើយ។ វាគឺជាការពិតដែលមិនអាចប្រកែកបានថា ភាពតានតឹងនិងការបែកបាក់នៃអារម្មណ៍ តែងតែចង់ធ្វើឲ្យខ្លួនឯងឆ្ងាយពីពិភពសង្គម។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលល្អបំផុត អាចធ្វើបានសម្រាប់ខ្លួនឯង គឺបង្កើតមិត្តភ័ក្ដិថ្មី។ ពេលវេលាល្អៗ ដែលបានចំណាយជាមួយមិត្តភ័ក្ដិ គឺជាវិធីបំបាត់ការឈឺចាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលការរិះគន់តែង បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ
ចុចអាន៖រឿងមិនអាចរំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរគិតមុនឈានដល់អាពាហ៍ពិពាហ៍ជាមួយគ្នា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


