Connect with us

KPT+

មូល​ហេតុ​ដែល​ការរិះគន់​តែង​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​

បានផុស

នៅ

​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​យោបល់​អវិជ្ជមាន​តែង​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នក​។ ហេតុអ្វី​បានជា​ការរិះគន់​ធ្វើ​ឲ្យ​ឈឺចាប់​? ហេតុអ្វី ការរិះគន់​ពិបាក​ទទួលយក​ម៉េ្លះ​? អាន​អត្ថបទ​ខាងក្រោម​នេះ ស្វែងយល់បាន ​ពី​វិធី​ការពារ​ចិត្ត​អំពី​ការរិះគន់​នានា​កុំ​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​ពេក​។​

១. ឈប់​ភ្ជាប់​យោបល់​អវិជ្ជមាន​ទៅលើ​មុខរបួស​ផ្លូវចិត្ត​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មនុស្ស​គ្រប់គ្នា​តែងតែ​លំអៀង​ទៅ​រក​ជំនឿ​របស់​ខ្លួនឯង ទោះបី​វា​មិន​ត្រឹមត្រូវ​ក៏ដោយ​។ នៅ​ពេល​យើង​ទទួល​ការរិះគន់ យើង​ព្យាយាម​ភ្ជាប់​មតិយោបល់​អវិជ្ជមាន​ទាំងនោះ​ទៅ​នឹង​បរាជ័យ​ឬ​កំហុស​ ដែល​ជា​មុខរបួស​ដ៏​ជ្រៅ​ក្នុង​ជីវិត​យើង​ម្នាក់ៗ​។ បើ​មនុស្ស​បីនាក់​ ត្រូវ​គេ​បដិសេធ​នៅ​ក្នុង​បទសម្ភាសន៍​ការងារ នោះ​អ្នក​ដែល​មិន​ដឹង​រឿង នឹង​ជឿ​ថា​គេ​មិន​ទទួលយក​អ្នក​ទាំង​បី ដោយ​សារ​តែ​មើល​ទៅ​មិនល្អ។ តាមពិត​អ្នក​ទាំង​បី​ ត្រូវ​គេ​ច្រានចោល​ដោយសារ​ហេតុផល​ខុសគ្នា​ទាំងស្រុង​ពី​ហេតុផល​ ដែល​មាន​ក្នុង​គំនិត​របស់​ពួកគេ​។ ប៉ុន្តែ​ដោយសារតែ​យើង​គ្រប់គ្នា តែង​លំអៀង​ទៅ​នឹង​ជំនឿ​ខ្លួនឯង ហើយ​បកស្រាយ​ការ​បដិសេធ​និង​ការរិះគន់​មិន​ត្រឹមត្រូវ​។​

២. ពិចារណា​សិន​នូវ​លក្ខណៈសម្បត្តិ​អ្នក​ ដែល​មក​រិះគន់​យើង​

​មនុស្ស​ដែលមាត់វែងនិយាយ​រឿង​អវិជ្ជមាន​ពី​យើងបែកអូរហូរស្ទឹង​ គឺជា​មនុស្ស​​​ដែលយើង​មិនគួរទៅ​យកចិត្តទុកដាក់ឬពាក់ព័ន្ធជាមួយ​ឡើយ​។ ប៉ុន្តែ​ពេលខ្លះ ពួកគេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ច្រណែន​ឈ្នានីស ស្អប់ខ្ពើម​អ្វីមួយ ឬ​ធ្វើ​ឲ្យ​អ្នក​អាក់អន់ចិត្ត​ខឹង មានគំនិត​មិនល្អ​ មនុស្ស​បែបនេះ បើ​ឃើញ​អ្នក​មិន​សប្បាយចិត្តគឺ​គេ​ត្រេកអរ​។ ដូច្នេះសូម​កុំ​បង្ហាញ​អារម្មណ៍​ទៅតាម​ភ្លើង​ចំបើង​ ដែល​គេ​ព្យាយាម​ដុត​យើង ចូរ​ត្រិះរិះ​ពិចារណា​រកហេតុ​ផល កុំ​យក​ការរិះគន់​អាក្រក់ៗ​ទាំងនោះ មក​ដាក់​សំពាធ​ខ្លួនឯង​។​

៣. ផ្ដល់​អត្ថន័យ​ខុសគ្នា​ទៅ​នឹង​ពាក្យ​ដែល​បាន​ឮ​

​បើ​មាន​អ្នកណាម្នាក់​ប្រាប់​អ្នក​ថា អ្នក​អសមត្ថភាព ព្រោះ​មិនបាន​បំពេញភារកិច្ច​បាន​ល្អ នេះ​មិន​មានន័យថា អ្នក​អសមត្ថភាព​ទេ​។ អាច​មានន័យថា ពួកគេ​ចង់​ប្រាប់​ថាអ្នកអាច​ធ្វើ​បាន​ល្អ​ជាង​នេះ​។ ការរិះគន់​ធ្វើ​ឲ្យ​ឈឺចាប់ ពីព្រោះ​យើង​ចូលចិត្ត​ផ្ដល់​អត្ថន័យ​ខុសគ្នា ចំពោះ​ពាក្យ​ដែល​បាន​​ឮ​និង​ស្ថានភាព​ដែល​ធ្លាប់​ឆ្លងកាត់​។

​មើល​ពិភព​ពិត​បើ​ចង់​ការពារ​ការរិះគន់​ពី​ការ​ធ្វើបាប ត្រូវតែ​សម្លឹង​មើល​ពិភព​ពិត​។ បើ​អ្នកមើល​ជីវិត​រាល់ថ្ងៃ​តាមរយៈ​កែវភ្នែក​ ដែល​ធ្លាប់​មាន​ស្នាមរបួស នោះ​វា​ដល់​ពេល​ដែល​ត្រូវ​ទម្លាក់​កញ្ចក់​នោះ​ចោល ហើយ​មើល​ឃើញ​ការពិត​វិញ​ម្ដង​។​

​សូម​រៀន​ស្វែងយល់​ពី​ចេតនា​របស់​មនុស្ស​ដែល​អ្នក​ទាក់ទង ដឹង​ពី​របៀប​បកស្រាយ​ពាក្យ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​។ ទោះ​ការរិះគន់​ចង់​ផ្អៀង​ពិភពលោក​ទៀត ក៏​មិន​មិន​មាន​បញ្ហា​ដែរ ព្រោះ​អ្នក​តែង​គិត​វិជ្ជមាន​ចំពោះ​វា​៕

ប្រែ​សម្រួល​៖ សាង ស្រី​ល័​ក្ខ​

ចុចអាន៖គន្លឹះ​ងាយ​ៗ ៦ យ៉ាងវាយយក​ឈ្នះរយៈពេល​​ឯកា

ចុចអាន៖៥ យ៉ាង​នារី​ៗ​គួរ​តាម​ឲ្យ​ទាន់​អំពី​ជីវិត​ក្នុង​សម័យកាល​ដែល​ខ្លួន​រស់នៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម