កីឡា
ខេត្តព្រះសីហនុនិងខេត្តកំពត នឹងក្លាយជាទីលានប្រកួតកីឡាបាញ់កាំភ្លើង និងកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ហៅកាត់ថា CAMSOC កំណត់យកខេត្តព្រះសីហនុនិងខេត្តកំពត ដើម្បីធ្វើជាទីលានប្រកួតប្រភេទកីឡាបាញ់កាំ ភ្លើងនិងប្រភេទកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់ សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ថ្លែងក្នុងកិច្ចប្រជុំអនឡាញគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញពីការរៀបចំការកំណត់ទីលានប្រកួតនៃប្រភេទកីឡាបាញ់កាំភ្លើង និងប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា ក្រោយពិភាក្សាជាមួយសហព័ន្ធកីឡាជាតិទាំងពីរនេះរួចមក សហព័ន្ធទាំងពីរនេះបានឯក ភាពការកំណត់ទីលានប្រកួត ដោយទូកកានូ-កាយ៉ាក់ធ្វើនៅមជ្ឈមណ្ឌលកីឡាលើ ទឹករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅខេត្តកំពត។

រីឯទីតាំងបាញ់កាំភ្លើងវិញធ្វើនៅខេត្តព្រះសីហនុ ដែលសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា ដែលកំពុងធ្វើកិច្ចការនេះយ៉ាងស្វាហាប់ ក្នុងការរៀបចំទីលានប្រកួតនេះ ជាមួយនឹងវិស័យឯកជន។ នេះគឺការកំណត់លើ២ប្រភេទកីឡាបន្ថែមទៀត នៃការកំណត់ទីតាំងប្រកួតលើគ្រប់ប្រភេទកីឡាទាំងអស់ ដើម្បីរៀបចំឱ្យបានរួចរាល់ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ លោក ភា សុភ័ក្ត្រា និង លោក អ៊ុក សុធីត្រូវបានតែងតាំងជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



