Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បន្ត​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​ចំនួន​៦០​គ្រួសារ ដែល​កំពុង​ជួប​ការលំបាក

បានផុស

នៅ

នៅ​ថ្ងៃ​សុក្រ​ទី​២១ ខែឧសភា ឆ្នាំ​២០២១ នេះ ទោះបីជា​ជំងឺ​កូ​វីដ​-១៩ ក្នុង​ប្រទេស​ថៃ​កំពុង​រីក​រាលដាល​ខ្លាំង​ក៏ដោយ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅតែ​បន្ត​ចុះ​ជួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​ចំនួន​៦០​គ្រួសារ ដែល​កំពុង​ជួប​ការ​លំបាក ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ផ្តល់​អំណោយ​នេះ បានធ្វើ​ឡើង​នៅ​ស្នាក់​ការ​ការងារ​សហគមន៍​សួន​អយ ស្ថិត​ក្នុង​សង្កាត់​ឌុ​ស៊ិត ខណ្ឌ​ឌុ​ស៊ិត ទីក្រុង​បាងកក ហើយ​ការប្រគល់ និង​ទទួល​អំណោយ​នេះ គឺ​ដើម្បី​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ថៃ ជាពិសេស​វិធានការ​សុខាភិបាល ក្នុងការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

សូម​បញ្ជាក់​ថា ដោយសារ​តែ​មាន​តំបន់​មួយចំនួន​ត្រូវ​បាន​រឹតត្បិត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​រលក​ថ្មី​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ នៅ នេះ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​ថៃ មេត្តា​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ និង​បទប្បញ្ញត្តិ ដែល​អាជ្ញាធរ​ថៃ បាន​ដាក់​ចេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​ក៏​កាច​សាហាវ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម