កូវីដ-១៩
ពលរដ្ឋព័ទ្ធចាប់អ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលរត់ចេញពីមន្ទីរពេទ្យមកសំងំលាក់ខ្លួនក្នុងភូមិ
ប្រជាពលរដ្ឋរស់នៅក្បែរមាត់ទន្លេបាសាក់ក្រោយយឿត្រីបេនឡានច្បារអំពៅ បាននាំគ្នាព័ទ្ធចាប់អ្នកជំងឺកូវីដ១៩ម្នាក់ ដែលរត់ចេញពីមន្ទីរពេទ្យមករស់នៅក្នុងភូមិដែលងាយនឹងឆ្លងជំងឺដ៏សាហាវនេះដល់ប្រជាពលរដ្ឋ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីរសៀលថ្ងៃទី២២ ខែឧសភានៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មីដឹងថា នៅម៉ោងកើតហេតុ បងប្អូនប្រជាពលរដ្ឋក្នុងភូមិដើមចាន់បានរកឃើញបុរសម្នាក់ឈ្មោះ មាន ផាន់ណា អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ប៉ុន្តែជននេះមានផ្ទុកវីរុសកូវីដ១៩ដែលត្រូវបានគ្រូពេទ្យដឹកយកទៅព្យាបាលជំងឺនៅសាលាបឋមសិក្សាផ្សារដើមថ្កូវអស់រយៈពេលមួយសប្តាហ៍មកហើយមិនទាន់បានជាសះស្បើយផង បែជាអ្នកជំងឺម្នាក់នេះព្យាយាមរត់ចេញមកលាក់ខ្លួនក្នុងភូមិធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងជំងឺកូវីដ១៩នេះ ហើយម្យ៉ាងទៀតតំបន់ដែលពួកគេរស់នៅគឺជាតំបន់ក្រហមថែមទៀត។

លោក ជូ ចាន់នី បានបញ្ជាក់ទៀតថា កាលពី៣ថ្ងៃមុន អ្នកជំងឺម្នាក់នេះបានរត់ចេញពីមន្ទីរពេទ្យម្តងរួចមកហើយ ប៉ុន្តែត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌច្បារអំពៅ ប្រើពេលសឹងពេញមួយយប់ទំរាំចាប់បាន ហើយបញ្ជូនទៅព្យាបាលវិញ។ ចៃដន្យទៅបានមួយយប់រត់មកវិញធ្វើឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរឃ្លាំចាំចាប់ប្រើពេលអស់២យប់៣ថ្ងៃទើបរកឃើញអ្នកជំងឺរូបនេះកំពុងពួនសំងំក្នុងស៊ីទែនទឹកជាប់មាត់ទន្លេហើយប្រជាពលរដ្ឋស្រែកឲ្យចេញ ប៉ុន្តែពេលដែលរត់ចេញពីស៊ីទែនទឹក ជននេះនៅបន្តរត់ទៅពួនក្នុងផ្ទះប្រជាពលរដ្ឋទំរាំចាប់វាបាន។

តាមការបញ្ជាក់ពីលោក ជូ ចាន់នី គឺអាជ្ញាធរនិងសមត្ថកិច្ចព្យាយាមតាមចាប់អ្នកជំងឺម្នាក់នេះជាច្រើនថ្ងៃមកហើយ ទើបចាប់បានដោយមានការសហការណ៍ពីប្រជាពលរដ្ឋ ដែលលោកភ័យខ្លាចឆ្លងជំងឺកូវីដ១៩ដល់ពួកគាត់ ព្រោះជននេះមានជំងឺកូវីដ១៩។
គួរបញ្ជាក់ថា នៅពេលកំពុងព័ទ្ធចាប់អ្នកជំងឺរូបនេះ គឺប្រជាពលរដ្ឋប្រុងសម្លាប់ចោលប៉ុន្តែត្រូវបានអាជ្ញាធរចុះទៅអន្តរាគមន៍ព្រោះការប្រើហិង្សានាំឲ្យខុសទៅនឹងច្បាប់៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


