ព័ត៌មានជាតិ
ខឹងមិនឲ្យលុយទិញស្រាផឹក ប្ដីយកសាំងដុតផ្ទះខ្ទេច
គ្រាន់តែសុំលុយរបស់ប្រពន្ធទៅទិញស្រាផឹកមិនបាន បុរសជាប្ដីបានយកសាំងចាក់ដុតផ្ទះខ្លួនកំពុងរស់នៅឆេះខ្ចេចអស់ ដែលហេតុការណ៍បានកើតឡើង នៅខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើបានកើតឡើងនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤:៣០នាទីរសៀលស្ថិតនៅចំណុចក្រុមទី០៩ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ បង្កឡើងដោយឈ្មោះ ឈួន ប៉ុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងចំណុចកើតហេតុជាម្ចាស់ផ្ទះបណ្តាលឲ្យឆេះផ្ទះតៀម០១ខ្នងទំហំ៥មx៦ម ធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី រួមនិងសម្ភារៈមួយចំនួនបានឆេះទាំងស្រុង។

សម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះ០១ខ្នង, ឆេះអង្ករ១ការុង, ឆេះសម្លៀកបំពាក់ចានឆ្នាំងមុងភួយ,ឆេះប្រាក់ខ្មែរចំនួន៣០០.០០០រៀល(បីរយពាន់រៀល)។ ក្រៅពីនេះឯកសារមួយចំនួនមានដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត និងសម្ភារប្រើប្រាស់ ក្នុងផ្ទះមួយចំនួនទៀត ក៏ត្រូវឆេះគ្មានសល់ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

តាមសម្តីជាប្រពន្ធជនបង្ក បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុនៅថ្ងៃនិងវេលាខាងលើ ជនបង្កជាប្តីបានសុំលុយខ្លួនជាប្រពន្ធយកទៅទិញស្រាផឹកហើយ ខ្លួនជាប្រពន្ធមិនចង់ឲ្យក៏មានទំនាស់ពាក្យសំដីបន្តិចបន្តួច ក៏ស្រាប់តែប្តីរូបនេះ ខឹងក៏ទៅទិញសាំងមកដុតផ្ទះខ្លួនឯងចោលតែម្តង។
ជុំវិញករណីនេះ សមត្ថកិច្ចបានប្រាប់ថា ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ទេដោយសារផ្លូវឆ្ងាយនិងទទួលព័ត៌មានយឺតពេល៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ មនុស្សដែលពុលស្រានៅខេត្តកំពត កើនឡើងដល់៥៥នាក់ និងស្លាប់១០នាក់ហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី