ព័ត៌មានជាតិ
ជនសង្ស័យ២នាក់ ឆក់ទូរសព្ទដៃពីជនបរទេស មិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះឌុបគ្នាធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនជាតិបរទេសតែមិនបានសម្រេចត្រូវកម្លាំងសមត្ថកិច្ច ដេញចាប់បានភ្លាមៗទាំង២នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤ និង៣០ នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យទី១ ឈ្មោះ សោម ចាន់ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ជាអ្នកបើកម៉ូតូ។ ទី២ឈ្មោះ សុខ សុភ័ក្ត្រ ភេទប្រុសអាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូ ម៉ែតលេខ៦ ខណ្ឌឫស្សីកែវ អ្នកធ្វើសកម្មភាពឆក់។
តាមមន្ត្រីជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹង ពេលកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់ សង់ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT- 5712 ធ្វើសកម្មភាព ឆក់ទូរសព្ទដៃជាក់ស្ដែង ពីជនបរទេស កំពុងតែដើរហាត់ប្រាណនៅតាមបណ្ដោយផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តែមិនបានសម្រេច ភ្លាមៗនោះ កម្លាំងជំនាញ បានដេញប្រផាប់ចាប់ប្រភីង រហូតដល់ចំណុច នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបចាប់ជនសង្ស័យបាន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ ឃឹត សុខា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


