កូវីដ-១៩
ខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥នាក់ហើយ
រហូតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ៨៣៨នាក់។
បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៣១ឧសភានេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន ៨៣៨នាក់ បូករួមទាំងរកឃើញថ្មីចំនួន៦១នាក់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមាន អ្នកជាសះស្បើយសរុបចំនួន ២១៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៦០៥នាក់ ស្លាប់បាត់បង់ជីវិតចំនួន១៥នាក់ និងផ្ទេរអ្នកជំងឺទៅព្យាបាលនៅភ្នំពេញ ចំនួន០៧នាក់។
មួយរយៈថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ១៩នៅកម្ពុជា បានហក់ខ្ពស់ឡើងវិញ ចាប់ពីខ្ទង់ជិត៥០០នាក់រហូតដល់ជាង៦០០នាក់ក្នុង១ថ្ងៃៗ ខណៈកាលពី១សប្តាហ៍មុនៗមានអ្នកឆ្លងត្រឹមតែជាង៣០០នាក់ទៅ៤០០នាក់ប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩នេះភា គច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រនិងពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ចំណែកនៅតាមបណ្តាខេត្តមួយចំនួន មានកម្មករកម្មការិនីរោងចក្របានឆ្លងជាបន្តបន្ទាប់ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុនិងខេត្តកណ្តាលជាដើមបូករួមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកខេត្តនៅ

ជាប់ព្រំដែនកម្ពុជាថៃវិញរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យនិ ងឧត្តរមានជ័យមានពលករមកពីប្រទេសថៃឆ្លងច្រើនរួមទាំងអ្នកធ្វើដំណើរពីតំបន់ ដែលមានហានិភ័យខ្ពស់ផងដែរដូចជារាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៩៤០៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២២១៨៨នាក់និង អ្នកស្លាប់ចំនួន២០៦នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី១១នាក់បន្ថែមទៀត និងជាសះស្បើយចំនួន៥នាក់

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ