សុខភាព
វេជ្ជបណ្ឌិតប្រាប់គន្លឹះ ៥ យ៉ាង ជួយឲ្យគេងលក់ស្រួលពេញមួយយប់
វេជ្ជបណ្ឌិត Lim Li Ling មកពីមជ្ឈមណ្ឌលសរសៃប្រសាទ Gleneagles និយាយថា នៅពេលយើងកាន់តែចាស់ យើងកាន់តែងាយនឹងមានការរំខានដល់ដំណេក។ នេះក៏ព្រោះតែមានការថយចុះនៃគុណភាពដំណេកតាមអាយុ ក៏ដូចជាថ្នាំដែលរំខានដល់ដំណេករបស់យើង។
ប្រញាប់អនុវត្តវិធីខាងក្រោមនេះ អ្នកនឹងបានគេងលក់ស្រួលមិនខាន៖
១ មុនគេងស្ដាប់បទណាធ្វើឲ្យគេងលក់

ចាប់ផ្ដើមកំណត់បទចម្រៀងសុទិដ្ឋិនិយមដែលអ្នកចូលចិត្ត កុំដាក់បទណានាំឲ្យអារម្មណ៍សៅហ្មង។ លោក Orfeu Buxton សាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រហាវ៉ាដមានប្រសាសន៍ថា ការគេងមិនលក់មិនមែនជាបញ្ហា តែវាការស្ដាប់បទចម្រៀងនាំឲ្យអ្នកគេងមិនលក់ទៅវិញទេ។
២ ងូតទឹកត្រជាក់

ងូតទឹកត្រជាក់ដើម្បីឲ្យឈាមហូរនិងបង្កើនការប្រុងប្រយ័ត្ន ។ ពេលងូតទឹកសូម្បីតែអ្នកប៉ះរាងកាយរយៈពេល ៣០ វិនាទី ក៏ជួយកាត់បន្ថយភាពតានតឹងនិងជំរុញចលនាឈាមរត់ស្រួលបានដែរ។
៣ ឃ្លានល្មមត្រូវញ៉ាំអាហារ កុំរង់ចាំទាល់តែឃ្លានខ្លាំង

នៅពេលអ្នកនឿយហត់រាងកាយនឹងស្ថិតក្នុងស្ថានភាពស្ត្រេសស្វ័យប្រវត្តិ ហើយវានឹងបញ្ចេញ cortisol និង adrenaline ដើម្បីទូទាត់សងកង្វះថាមពល។ ការរង់ចាំញ៉ាំអាហារយូរពេក កម្លាំងក្នុងរាងកាយនឹងបង្ខំឲ្យអ័រម៉ូនធ្វើការខ្លាំង ហើយអាចបណ្ដាលឲ្យឃ្លានកាបូអ៊ីដ្រាតអារម្មណ៍មិនល្អនិងគាំងថាមពលធ្វើឲ្យគេងមិនលក់។
៤ កំណត់អារម្មណ៍ស្រ្តេស

កុំយកបញ្ហាពីថ្ងៃមកដាក់សំពាធពេលយប់ឲ្យសោះ! ចង់គេងលក់ស្រួលអ្នកត្រូវធ្វើអារម្មណ៍ដូចកូនក្មេងមួយខណៈ ហើយចាប់ផ្ដើមសំងំឲ្យលក់ ដោយគ្មានទុក្ខកង្វល់សល់ពីក្បាលល្ងាច។
ចំណុចនេះវាអាចថាលំបាក ប៉ុន្តែសូមចាប់ផ្ដើមម្ដងបន្តិចៗកុំបង្ខំឲ្យសោះ។
៥ បិទរាល់អំពូលភ្លើងដែលរំខានដំណេក

អំពូលភ្លើងក៏ជាបញ្ហាធំមួយនៃការរំខានដំណេកដែរ ប្រសិនបើអ្នកភ្លេច ចន្លោះតូចមួយអាចនឹងកាន់តែស្រ្តេសជាងមុនមិនខាន។ បើអាចសូមបន្ថែមតែអំពូលពណ៌ពងមាន់តូចមួយ នៅលើក្បាលដំណេកទៅបានហើយ។ ពន្លឺតិចៗអាចធ្វើអ្នកគេងលក់ស្រួលដោយមិនចាំងភ្នែកពីអំពូលផ្សេងៗទៀត៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖៣វិធីងាយៗ បញ្ឈប់ការទទួលទានអាហារពេលយប់ ដែលនាំឲ្យខូចសុខភាព
ចុចអាន៖ទទួលទានផ្លែឈើរីរាល់ថ្ងៃ ដូចបន្ថែមអាហារបំប៉នសុខភាពដល់រាងកាយជាប្រចាំ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


