សុខភាព
ទទួលទានផ្លែឈើរីរាល់ថ្ងៃ ដូចបន្ថែមអាហារបំប៉នសុខភាពដល់រាងកាយជាប្រចាំ
ផ្លែឈើតូចនេះសំបូរទៅដោយសារធាតុចិញ្ចឹម និងត្រូវបានគេចាត់ទុកថាជាអាហារដែលមានសុខភាពល្អបំផុត។ សារធាតុ Anthocyanins ដែលជាសមាសធាតុមួយមាននៅក្នុងផ្លែ ឈើរី មានលក្ខណៈប្រឆាំងនឹងការរលាកគួរឲ្យកត់សម្គាល់។
បើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀតផ្លែ ឈើរីមានជាតិស្ករទាប នេះជាមូលហេតុដែលវាក្លាយជាជម្រើសល្អសម្រាប់អ្នកដែលស្ថិតក្នុងរបបសម្រកទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម។

១ ឈើរីផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើនហើយក៏ជួយលើកកម្ពស់សុខភាពទូទៅផងដែរ។
២ ការទទួលទានផ្លែឈេរីអាចជួយពន្លឿនការស្ការសាច់ដុំ ធ្វើឲ្យប្រសើរឡើងនូវការលេងកីឡា និងកាត់បន្ថយការឈឺសាច់ដុំតាមដងខ្លួន។ វាត្រូវបានគេជឿផងដែរថាជួយបង្កើនការអនុវត្តលំហាត់ប្រាណរាងកាយ។
៣ ការដាក់បញ្ចូលផ្លែឈើរីជាទៀងទាត់ក្នុងរបបអាហាររបស់អ្នក អាចជួយកាត់បន្ថយការឈឺសន្លាក់ដែលទាក់ទងនឹងជំងឺរលាកសន្លាក់បាន។ ផ្លែឈើមួយនេះក៏បានបន្ថយហានិភ័យនៃការវាយប្រហារពីជំងឺរលាកសន្លាក់ gout ផងដែរ។

៤ ផ្លែឈើរីមានសារធាតុ glycemic ដែលមិនបង្កឲ្យមានជាតិស្ករនិងកម្រិតជាតិស្ករក្នុងឈាមថយចុះឬកម្រិតអាំងស៊ុយលីនមានក្នុងរាងកាយ ។ ជាលទ្ធផលវាមានប្រយោជន៍ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។
៥ ត្រូវបានគេស្គាល់ថាជួយកាត់បន្ថយការថប់បារម្ភ ផ្ទុកនូវសមត្ថភាពជំរុញខួរក្បាលផងដែរ។ ផ្លែឈើនេះអាចជំរុញមុខងារនៃការយល់ដឹង និងជៀសវាងការបាត់បង់ការចងចាំ ថែមទាំងជាប្រភពអាហារដ៏កម្រមួយរបស់អ័រម៉ូន ដែលត្រូវបានគេស្គាល់ថា serotonin អាចគ្រប់គ្រងអារម្មណ៍និងការថប់បារម្ភ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


