Connect with us

កូវីដ-១៩

គ្រូពេទ្យមកដឹកសពស្ត្រីឆ្លងជំងឺកូវីដទាំងយប់ តែអារម្មណ៍ប្រជាពលរដ្ឋនៅតែ​ភ័យខ្លាច

បានផុស

នៅ

ភ្នំពេញ៖ គ្រាន់តែរថយន្តដឹកសពមកដល់ច្រកចូលផ្ទះសពស្ត្រី ដែលស្លាប់ដោយជំងឺកូវីដ១៩មក ធ្វើឲ្យប្រជាពលរដ្ឋផ្អើលឈុល ព្រោះអារម្មណ៍របស់ពួកគាត់នៅភ័យខ្លាចរហូតដេកលែងលក់។

តាមសេចក្តីរាយការណ៍ពីលោក ឈឹម សាមិ មេភូមិជ្រោយបាសាក់បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១ខែមិថុនានេះ រថយន្តរបស់ក្រុមគ្រូពេទ្យបានមកដឹកសពស្ត្រីម្នាក់ឈ្មោះ ង្វៀង ធីវេថាន់ អាយុ៦២ឆ្នាំ ដែលដេកស្លាប់ក្បែរផ្ទះក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បន្ទាប់ពីគ្រូពេទ្យធ្វើតេស្តសំណាក​សព​ទើបលទ្ធផលបញ្ជាក់ថាសពស្ត្រីខាងលើមានវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេភូមិជ្រោយបាសាក់បានបន្តថា អ្វីដែលលោកឈឺក្បាល សឹងតែបិទទូរសព្ទ័ចោលនោះគឺដោយសារបងប្អូនប្រជាពលរដ្ឋ ដែលរស់ក្បែរផ្ទះស្ត្រីដែលស្លាប់នោះបានខលមករូបលោកឲ្យពន្លឿនការដឹកយកសពចេញឲ្យលឿន ព្រោះខ្លាចឆ្លង​ជំងឺដ៏សាហាវនេះដល់កូនចៅនិងអ្នកភូមិ។ អ្វីដែលប្រជាពលរដ្ឋលោក មានការជ្រួលច្របល់ខ្លាំងនោះ ព្រោះស្ត្រី ង្វៀង ធីវាថាន់ ស្លាប់តាំងពីវេលាម៉ោង២រសៀលថ្ងៃទី៣១ខែឧសភា បន្ទាប់ពីកូនចៅរៀបចំដឹកទៅមន្ទីរពេទ្យ តែបានផុតដង្ហើម ដោយមិនទាន់បានដាក់លើម៉ូតូយកទៅមន្ទីរពេទ្យ។

លុះដល់ម៉ោង៣រសៀលថ្ងៃដដែល គ្រូពេទ្យចុះមកពិនិត្យសំណាករកឃើញមានវីជ្ជមានកូវីដ១៩ និងហាមមិនឲ្យប៉ះពាល់​សពតាំងពីម៉ោង៣រសៀល រហូតដល់ស្អែកឡើងថ្ងៃទី១ខែមិថុនា សពប្រែជះក្លិន​ស្អុយព្រោះគ្មានថ្នាំចាក់ការពារកុំឲ្យធំ​ក្លិននោះ។ ក្នុងនោះក៏មានការជ្រួលច្របល់តាំងពីព្រឹកថ្ងៃទី១ខែមិថុនា រហូតដល់ម៉ោង៧យប់ ទើបរថយន្តរបស់គ្រូពេទ្យ​មកដឹកយកសពទៅបូជាទាំងពុំមានព្រះសង្ឃ និងតាអាចារ្យឲ្យធម៌បន្តិចឡើយ។ មកដល់ព្រឹកថ្ងៃទី២ខែមិថុនានេះប្រជាពលរដ្ឋកំពុងភ័យខ្លាចឆ្លងជំងឺដ៏កាចសាហាវនេះពីសពស្ត្រីខាងលើរួមទាំងក្រុមគ្រួសារសព ដែលកំពុងដើរពេញភូមិ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម