ព័ត៌មានជាតិ
សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង
អគ្គិភ័យបានលេបត្របាក់លំនៅឋានពលរដ្ឋមួយខ្នងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ក៏ក្លាយជាផេះហើយទ្រព្យសម្បត្តិរងការបំផ្លិចបំផ្លាញទាំងស្រុង ។
ករណីគ្រោះអគ្គិភ័យខាងលើ កើតមានឡើងនៅរសៀលថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ូ សិត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ត្រូវគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងទ្រព្យសម្បត្តិមានក្នុងផ្ទះទាំងអស់បានក្លាយជាផេះ ។
តាមការសន្និដ្ឋានបឋមពីសមត្ថកិច្ចជំនាញសន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី ព្រោះការរៀបចំតបណ្ដាញខ្សែភ្លើងមានតំណរច្រើនខុសបច្ចេកទេស។ បន្ទាប់ពីទទួលបាលព័ត៌មានកើតមានអគ្គិភ័យកម្លាំងនគរបាលបានចេញអន្តរាគមន៍ពន្លត់ ប៉ុន្តែមិនអាចទប់ស្កាត់ទាន់ពេលទើបបណ្តាលឱ្យឆេះអស់គ្មានសល់ និងបាញ់ទឹកស្កាត់ដើម្បីកុំរាលដាលទៅផ្ទះក្បែរៗនោះទៀត ។

បច្ចុប្បន្ន អាជ្ញារមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចូលរួមការសោកស្តាយចំពោះហេតុការណ៍ដ៏អាក្រក់ដែលកើតឡើងក្នុងអំឡុងពេលកើតមានការរីករាលដាលជំងឺកូវីដ-១៩ តែម្តង ។
អត្ថបទ ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


