Connect with us

ព័ត៌មានអន្ដរជាតិ

កាន់​តែ​ប្រសើរ កូវីដនៅឥណ្ឌាធ្លាក់ចុះ៦៨% តាំងឡើងខ្ពស់​ខ្លាំង​​ថ្ងៃទី៧ ខែឧសភាមក

បានផុស

នៅ

ក្រសួង​សុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​បាន​និយាយថា ​ករណី​ឆ្លង​កូវីដ-១៩​​បាន​ធ្លាក់​ចុះ​​ស្ទើរ​តែ​៦៨​%​​ហើយ​ ចាប់​តាំង​ពី​វា​បាន​​ហក់​ឡើង​ខ្ពស់​បំផុត​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ឧសភា​មក។

ក្រសួង​បាន​និយាយ​ថា មាន​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​សកម្ម​ជាង​២០​ម៉ឺន​នាក់​ ចាប់​តាំង​ពី​វាឡើង​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​សកម្ម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា និង​ថា ខណ្ឌ​ចំនួន​៣៧៧​កំពុង​រាយការណ៍​ពី​អត្រា​ឆ្លង​វិជ្ជមាន​តិច​ជាង​៥​%​ប៉ុណ្ណោះ។

ស្តីពីការ​ចាក់​វ៉ាក់សាំង ក្រសួង​សុខាភិបាល​និយាយ​ថា ប្រទេស​ត្រូវការ​​ពេល​វេលា​ដើម្បី​ធានា​ឲ្យ​បាន​​ថា វិសាលភាព​​​ចាក់​វ៉ាក់សាំង​ខ្ពស់​ប្រឆាំង​នឹង​កូវីដ-១៩​ទទួល​បាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា ក្រសួង​បាន​ព្រមាន​ថា ៖«ប្រសិន​បើ​រក្សា​​វិធានការ​ទប់​ស្កាត់មិន​បាន​​ម៉ត់​ចត់ ឥរិយាបថការពារ​កូវីដ-១៩​មិន​សម​ស្រប ឬ​ទំហំ​នៃ​ការ​ចាក់​វ៉ាក់​សាំង​មាន​ការ​ថយ​ចុះ​នោះ ករណី​ផ្ទុះ​ឡើង​ឡើង​វិញ​​អាច​កើត​ឡើង​»។​

ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​​ដែល​ទិន្នន័យ​ចេញ​ត្រឹម​ម៉ោង​៨​​​ព្រឹក ​ថ្ងៃ​សុក្រម្សិល​មិញ​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លងកូវីដ-១៩​ថ្មីចំនួន ១៣២ ៣៦៤​នាក់ ដែល​សរុប​ករណី​ឆ្លង​ទាំង​អស់​ចំនួន ២៨ ៥៧៤ ៣៥០​នាក់។ ចំណែក​​ករណី​មរណភាព​​ថ្មី​មាន​ ២ ៧១៣​នាក់ ដែល​សរុប​មរណភាព​ទាំង​អស់ ៣៤០ ៧០២​នាក់។

យោង​តាមទិន្នន័យ​ក្រសួង​សុខាភិបាល​ថា បច្ចុប្បន្ន​​នេះ​ករណី​ឆ្លង​សកម្ម​ទូទាំង​ប្រទេស​មាន​ចំនួន ១ ៦៣៥ ៩៩៣​នាក់ ខណៈ​អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ចេញ​ពី​មន្ទីរ​ពេទ្យ​មាន​ចំនួន ២៦ ៥៩៧ ៦៥៥​នាក់ ហើយ​សម្រាប់​អ្នក​ជា​សះ​ស្បើយ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​មាន​ចំនួន ២០៧ ០៧១​នាក់។

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​រយៈ​ពេល​២​ខែ​នៃ​ករណី​កូវីដ-១៩​ហក់​ឡើង​ខ្ពស់​​ខ្លាំង​ ឥឡូវ​នេះ​វីរុស​នេះ​​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​​កម្រិត​​​ដែល​អាច​​​ដោះ​ស្រាយ​បាន​ដោយ​​ប្រព័ន្ធ​​សុខាភិបាល​ដែល​មាន​ស្រាប់។

ចំនួន​ករណី​ឆ្លង​ថ្មី​បាន​កំពុង​ធ្លាក់​ចុះ​នៅ​តាម​បណ្តា​រដ្ឋ​ភាគ​ច្រើន​បំផុត ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ករណី​មរណភាព​​ក៏​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​ដែរ។ ករណី​ស្លាប់​ថ្មី​ដែល​បាន​កំពុង​កត់​ត្រា​គឺ​ធ្លាក់​នៅ​ក្រោម​៣០០០​នាក់​ជា​រៀង​រាល់​ថ្ងៃ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ខ្ពស់​ជាង​៤៤០០​នាក់​កាល​ពី​១០​ថ្ងៃ​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម