Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល ទទួល​មួយចំនួន​ពី​លោក អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ក្នុង​ពិធី​ខួប​ទី​១៥៨ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម

បានផុស

នៅ

​ស្វាយរៀង ៖ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានទទួល​មូលនិធិ​ពី​សប្បុរសជន អបអរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ ក្រោម​ប្រធានបទ (​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​)។

មូលនិធិ​ដែល​ទទួលបាន​ពី​លោក ស៊ី​ញ ប៉ាវ​គ័​រ អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ថវិកា​ចំនួន ៦.០០០​ដុល្លារ ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ កាកបាទក្រហមកម្ពុជា និង​សេចក្តីអំពាវនាវ​របស់​សាខា ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី ១៥៨ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ម៉ែន វិបុល បាន​មានប្រសាសន៍​ឆ្លើយតប​ទៅនឹង​ទឹកចិត្ត​ជ្រះថ្លា​របស់លោក​អគ្គនាយក តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ បាន​យក​មូលនិធិ​មក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ថ្ងៃនេះ​ពិតជា​បានរួម​ចំណែក​ការងារ​មនុស្សធម៌​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​មហន្តរាយ​តាម សហគមន៍​ដោយ​ស្រម​តាម​ប្រធានបទ (​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង កសាង​ភាព​ធន់​របស់​សង្គមជាតិ​) ។ ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សាខា​កម្ពុជា​ខេត្តស្វាយរៀង សូម​ថ្លែងអំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោក លោកស្រី ដែល​នាំមក​នូវ​មូលនិធិ និង​សម្ភារ នាពេល​កន្លងមក​ក៍​ដូចជា​ពេលនេះ សូម​ឲ្យ​ទទួលបាន​នូវ ពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម