Connect with us

កីឡា

សួន​ ចាន់ណារ៉ូ​ ទទួល​ស្គាល់​ឥណ្ឌូណេស៊ី​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់​មែន ​តែ​ល្ងាច​នេះ​ក៏​មិន​បណ្ដោយ​ឲ្យ​ឈ្នះ​ស្រួលៗ​ដែរ​

បានផុស

នៅ

នៅ​ល្ងាច​ម៉ោង​ ៤កន្លះ​ថ្ងៃ​ទី១៦​ ខែ​កក្ដដា​ ឆ្នាំ​២០២៦​ នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ឥណ្ឌូណេស៊ី​ហើយ​ ស្រប​ពេល​កីឡាករ​ជើង​ចាស់​ សួន​ ចាន់ណារ៉ូ​ ទទួល​ស្គាល់​ដៃគូ​ពិត​ជា​ខ្លាំង​ខាង​បាល់ទះ​នេះ​ប្រចាំ​តំបន់​អាស៊ាន​មែន​តែ​ក៏​មិន​ឲ្យ​ឈ្នះ​ស្រួលៗ​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ សួន​ ណារ៉ូ​

កីឡាករ​ សួន​ ណារ៉ូ​ បាន​លើក​ឡើង​តាម​ការ​ឡាយ​ហ្វេសបុក​ថា​ រូប​គេ​រួម​ទាំង​មិត្ត​រួម​ក្រុម​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​តទល់​ជា​មួយ​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​នៅ​ល្ងាច​នេះ។​ រូប​គេ​ទទួល​ស្គាល់​ប្រទេស​ឥណ្ឌូណេស៊ី​ពិត​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន​នេះ។​

បើ​ទោះ​ជា​ឥណ្ឌូណេស៊ី​មាន​សមត្ថភាព​ខ្លាំង​ក៏​ពិត​មែន​តែ​ខាង​កម្ពុជា​ម្នាក់ៗ​ក៏​មិន​អន់​នោះ​ដែរ​ និង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ។​ ប្រសិន​បើ​ឥណ្ឌូណេស៊ី​ឈ្នះ​កម្ពុជា​មែន​នោះ​ ប៉ុន្តែ​នឹងមិន​ងាយ​ស្រួល​នោះ​ដែរ​នៅ​ល្ងាច​នេះ។​ កីឡាករ​កម្ពុជា​ម្នាក់ៗ​បាន​តាំង​ចិត្ត​ និង​តស៊ូ​មិន​ឲ្យ​ដៃ​គូ​ឈ្នះ​បាន​ដោយ​ងាយៗ​នោះ​ឡើយ។​

ជម្រើសជាតិ​បាល់ទះ​កម្ពុជា

បញ្ជាក់​ដែរ​ថា​ នៅ​ប្រកួត​ទី២​ ក្នុង​ពូល​ A ​ជើងទី១​ ពាន​រង្វាន់​ Sea V Cup​ ឆ្នាំ​២០២៦​ កម្ពុជា​នឹង​ត្រូវ​ប៉ះ​ឥណ្ឌូណេស៊ី​ នៅ​ឯ​ប្រទេស​ហ្វីលីពីន។​ ចំពោះ​លទ្ធផល​ឡើង​ ឬ​ធ្លាក់​យ៉ាងណា​នោះ​រង់ចាំ​មើល​ការ​ប្រកួត​ល្ងាច​នេះ​ជា​មួយ​ឥណ្ឌូណេស៊ី​ និង​បន្ត​ចាំ​អ៊ុត​របស់​ ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​ ស្អែក​បន្ត​ទៀត​សិន៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម