Connect with us

កីឡា

ស្ងាត់ៗ ក្រុមនារី Esports កម្ពុជា ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ជើង​ឯកក្លិបពិភព​លោក នៅ​បារាំង

បានផុស

នៅ

ក្រុម​កីឡាការិនី​អេឡិចត្រូនិក​កម្ពុជា Galaxy Phoenix បាន​ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ ២ ប្រកួត​ជាប់​គ្នា​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MLBB Women’s International ដែល​ហៅ​កាត់ MWI ឆ្នាំ ២០២៦ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

ក្រុម​នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ ក្នុង​ពូល B ក្រុម​នារី​កម្ពុជា Galaxy Phoenix បាន​យក​ឈ្នះ​ក្រុម​របស់​ហ្វីលីពីន Natus Vincere ដោយលទ្ធផល ២-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នៅ​ក្នុង​ពូល​កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ ២០២៦។​

នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ក្រុម​នារី​កម្ពុជា បាន​យក​ឈ្នះ​ក្រុម Falcons Vega Mena​ របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​លទ្ធផល ២-០ ទៀត​ដើម្បីឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ប្រចាំ​ពូល B។ តាម​រយៈ​​ជ័យជម្នះ ២ លើក​ជាប់​គ្នា​នេះ ក្រុម Galaxy Phoenix បាន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ហើយ​ ខណៈ​ក្រុម​ចាញ់​ត្រូវ​​ធ្លាក់​ត្រូវ​វគ្គ​ខ្វែងកម្រិត​ទាប។

លទ្ធផល​ការ​ប្រកួត​ថ្ងៃ​ទី១ និង​ថ្ងៃ​ទី​២

រហូត​ដល់​ពេល​នេះ រក​ឃើញ​ក្រុមចំនួន ៤ ហើយ​បាន​ឡើង​ដល់​វគ្គ​ខ្វែង ៨ ក្រុម​ចុង​ក្រោយ គឺ ក្រុម Galaxy Phoenix (កម្ពុជា) និង​ក្រុម Team Vitality (ឥណ្ឌូណេស៊ី) មក​ពី​ពូល B ខណៈ ក្រុម Team Rey Young (ម៉ាឡេស៊ី) និង ក្រុម Geltek Cyber Team (រុស្ស៊ី) មក​ពី​ពូ A។ ការ​ប្រកួត​ថ្ងៃ​ទី​៣ គឺ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ ២០២៦ នឹង​បន្ត​ស្វែង​រក ៤ ក្រុម​ទៀត​ឡើង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ។

សម្រាប់​វិញ្ញាសា MLBB ផ្នែក​នារី​នេះ​មាន​ក្រុម​ចំនួន ១៦ ដែល​ត្រូវ​បាន​ជម្រុះ​ពី​គ្រប់​តំបន់​ទូទាំង​ពិភព​លោក​ដើម្បី​ទទួល​បាន​កៅអីនៅ​ជុំ​ចុង​ក្រោយ​​នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។ វិញ្ញាសា​នេះ​ម្រាប់​ជ័យជលាភី​លេខ ១ ជា​ជើង​ឯក​ទទួល​បាន​ប្រាក់​រង្វាន់ ១៥ ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​ ២ ​ទទួល​បាន ៩ ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​ ៣ ​ទទួល​បាន ៥ ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ ៤ ទទួល​បាន ៣ ម៉ឺន​ដុល្លារ និង​ក្រុម​ពី​លេខ ៥ ដល់ លេខ ៨ ទទួល​បាន ២ ម៉ឺន​ដុល្លារ​អាមេរិក​ដូច្នេះ ហើយ​ក្រុម​ពី​លេខ ៩ ដល់​លេខ ១៦ ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដែរ៕

ក្រុម​​នៅ​ក្នុង​ពូល ក្រោយ​ចប់​ជម្រុះ​ពីរ​ថ្ងៃ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម