ព័ត៌មានអន្ដរជាតិ
គ្រែសង្គ្រោះបន្ទាន់នៅម៉ាឡេស៊ីពេញលើសដោយអ្នកជំងឺកូវីដ
គ្រែសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវីដ-១៩នៅក្នុងប្រទេសម៉ាឡេស៊ីពេញដោយអ្នកជំងឺ និងលើសពីសមត្ថភាពហើយ។ នេះបើតាមលោកអគ្គនាយកសុខាភិបាលរបស់ប្រទេសបានឲ្យដឹង និងបានបញ្ជាក់ថា ស្ថានភាពនៅតែអាក្រក់ ទោះករណីឆ្លងថ្មីថយចុះតិចតូច។
ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមដាក់បំរាមបិទខ្ទប់ស្ទើរពេញបន្ទុកទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែមិថុនា បន្ទាប់ករណីឆ្លងប្រចាំថ្ងៃបានហក់ឡើងប្រចាំថ្ងៃដល់ជាង៩ពាន់ក្នុងខែចុងក្រោយនេះ។ ការកើនឡើងបណ្តាលមកពីវីរុសបំប្លែងខ្លួនថ្មី និងការជួបជុំគ្នាក្នុងពិធីបុណ្យ Eid al-Fitr។

នៅក្នុងការធ្វើបច្ចុប្បន្នភាពកូវីដ-១៩ប្រចាំថ្ងៃ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានព្រមានប្រជាជនម៉ាឡេស៊ីកុំទាន់ត្រេកត្រអាលនឹងករណីឆ្លងថ្មីធ្លាក់ចុះតិចតួច ពីព្រោះស្ថានភាពនៅតែអាក្រក់។
លោកថា ៖«ចំនួននៃអ្នកឆ្លងនៅតែខ្ពស់ដល់ ៨២ ៧៩៧នាក់ ដោយសារការផ្ទុះកំឡុងពេលសប្តាហ៍ទី២០ និងទី២១។ ការប្រើប្រាស់គ្រែសង្គ្រោះបន្ទាន់ (ICU) បានកើនឡើងពី៩៦%នៅថ្ងៃទី២៤ ខែឧសភា ដល់ទៅ ១០៤%ត្រឹមថ្ងៃទី៦ ខែមិថុនា»។ លោកបានបញ្ជាក់។
លោកបន្តថា ៖«ការប្រើប្រាស់គ្រែសង្គ្រោះបន្ទាន់ជាង១០០%គឺជាស្ថានភាពកំពុងព្រួយបារម្ភ ខណៈអ្នកជំងឺកូវីដ-១៩មិនទាន់ចូលកន្លែងសង្គ្រោះបន្ទាន់ទាំងអស់ផង។ មន្ទីរពេទ្យទូទាំងប្រទេសកំពុងឃើញករណីឆ្លងកូវីដ-១៩កើនឡើងជាលំដាប់ដែលស្ថិតនៅក្នុងប្រភេទទី៤ និងទី៥»។

លោកលើកឡើងថា អ្នកជំងឺទាំងនោះត្រូវការពេលវេលាយូរដើម្បីព្យាបាលឲ្យធូរស្រាលឡើងវិញ ពីព្រោះពួកគាត់បានទទួលរងធ្ងន់ធ្ងរពីកូវីដ-១៩។
«ជាមធ្យម អ្នកជំងឺប្រភេទ៤ត្រូវប្រើពេលព្យាបាលចន្លោះពី១៤ទៅ១៦ថ្ងៃ ខណៈអ្នកជំងឺប្រភេទ៥ត្រូវការពេលព្យាបាលពី១៩ទៅ២៦ថ្ងៃ។ ដោយសារបញ្ហានេះហើយ ក្រសួងសុខាភិបាលសូមរំលឹកដល់ពលរដ្ឋម៉ាឡេស៊ីថា ស្ថានភាពកូវីដ-១៩នៅតែធ្ងន់ធ្ងរ។
ស្ថិតក្នុងបំរាមបិទទូទាំងប្រទេស សាលារៀន និងផ្សារត្រូវបានបិទ។ អនុញ្ញាតឲ្យមនុស្ស២នាក់ប៉ុណ្ណោះពីគ្រួសារនីមួយៗអាចចេញទៅទិញវត្ថុចាំបាច់ដែលបានចម្ងាយ១០គីឡូម៉ែត្រពីផ្ទះប៉ុណ្ណោះ។ យ៉ាងណា វិស័យផលិតកម្មនៅបន្តដំណើរការដោយកាត់បន្ថយកម្លាំងពលកម្ម។
ម៉ាឡេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងកាលពីខែកុម្ភៈ និងទើបតែបាន៧%នៃប្រជាជនប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងហោចណាស់១ដូស៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ infodig
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


