ព័ត៌មានជាតិ
ផ្ទះពលរដ្ឋ និងដងផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ រងការជន់លិច ខណៈភ្លៀងបន្តធ្លាក់ឥតឈរ
ដងផ្លូវធ្វើដំណើរទៅមក និងផ្ទះប្រជាពលរដ្ឋមួយចំនួនរងការជន់លិច ដោយសារភ្លៀងធ្លាក់ច្រើនចាប់ពីយប់មិញរហូតដល់ម៉ោង២រសៀលថ្ងៃទី១០ ខែមិថុនា នេះ។
ដំណក់ទឹកភ្លៀងបន្តធ្លាក់ឥតឈប់ឈរពីតិចទៅច្រើនជាង២ថ្ងៃមកនេះ ជាក់ស្តែងគេសង្កេតឃើញមានលំនៅដ្ឋានពលរដ្ឋ និងផ្លូវធ្វើដំណើរមួយចំនួនបានជន់លិចបង្កការលំបាកដល់ការរស់នៅ និងធ្វើចរាចរណ៍ ធ្វើការងារប្រកបអាជីវកម្ម។ ចំណែកឯប្រជានេសាទក៏បានចតក្បែរច្រាំងពុំហ៊ានចេញទូកទៅសមុទ្រដែរ។

ក្រុមប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា នេះថា រាល់ពេលមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងជាប់គ្នា គឺផ្ទះរបស់គាត់នឹងត្រូវលិចហើយ ដោយសារតែប្រព័ន្ធមួយចំនួនតាមមុខផ្ទះពលរដ្ឋមានទំហំតូច ដែលមិនអាចឱ្យទឹកបានហូរបានលឿនទេ។
ពលរដ្ឋបន្តថា បញ្ហាមួយនេះក៏បណ្តាលមកពីការចោលសំរាមពាសវាលពាសកាលផងដែរ ទើបធ្វើឲ្យសំរាមហូរបាំងមាត់ប្រឡាយ លូ ដូច្នេះពួកគាត់សំណូមពរដល់ពលរដ្ឋដ៏ទៃចូលរួមរៀបចំទុកដាក់សំរាមឲ្យត្រឹមត្រូវ មានសណ្តាប់ធ្នាប់ រីឯអាជ្ញាធរគួរពិនិត្យជួសជុលស្តារប្រព័ន្ធលូទឹកស្អុយឡើងវិញ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ បានជូនដំណឹងពីការប្រែប្រួលថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។ ហើយចាប់ពីថ្ងៃទី១៣ដល់១៥ខែមិថុនា ដដែល នឹងបន្តទទួលរងឥទ្ធិពលជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUAM 2104។
គ្រោះធម្មជាតិនេះ បង្កឱ្យកើតមានជាភ្លៀង ខ្យល់កន្ក្រាក់ ផ្គររន្ទះ និងមានទឹករលកខ្ពស់ៗតាមតំបន់ឆ្នេរសមុទ្រ និងតំបន់ជួរភ្នំដងរែក ព្រមទាំងខ្ពង់ឥសាន។

បញ្ហាទឹកភ្លៀក្នុងខេមរភូមិន្ទ ត្រូវបានលោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ ឱ្យដឹងថា មុនរដូវវស្សាចូលមកដល់ អាជ្ញាធរពាក់ព័ន្ធបានជីកស្តារប្រព័ន្ធប្រឡាយលូរំដោះទឹកស្អុយស្ទើរគ្រប់គោលដៅរួចរាល់ហើយ។ ការដែលមានទឹកលិចផ្លូវ និងផ្ទះពលរដ្ឋមួយចំនួនយ៉ាងដូច្នេះ ព្រោះតែទំហំបរិមាណទឹកភ្លៀងច្រើនលើសលុបពេកបង្កទឹកហូរចូលប្រព័ន្ធលូមិនទាន់។

លោកអភិបាលរងក្រុងខេមរភូមិន្ទ ទទួលស្គាល់ដែរថា ប្រព័ន្ធរំដោះទឹកក្នុងទីក្រុងទំហំតូចពុំអាចដោះស្រាយចរន្តទឹកហូរបានលឿននោះទេ ករណីបើភ្លៀងរាំងបាន៣ម៉ោង គឺជំនន់ទឹកភ្លៀងនេះនឹងស្រកអស់វិញហើយ។ លោកក៏ណែនាំដល់មេភូមិចៅសង្កាត់ តាមដានពិនិត្យទីតាំងដែលជន់លិច ឬមានសំរាមបាំងមុខទឹក ត្រូវកាយស្តារជាបន្ទាន់៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


