Connect with us

ព័ត៌មានជាតិ

ការដ្ឋាន​ធ្វើ​ស្ពាន​៧​កន្លែង និង​បុក​ស៊ី​ផាយ​នៅ​ប្រឡាយ​ទួល​ពង្រ​១ សម្រេចបាន​៨៥​ភាគរយ​ហើយ

បានផុស

នៅ

​បើទោះបី​ជំងឺ​កូ​វីដ​-១៩ បាននឹងកំពុង​រាតត្បាត​ចូលក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​យ៉ាង​ក្តី ក៏ប៉ុន្តែ​ការដ្ឋាន​ធ្វើ​ស្ពាន​ចំនួន​៧​កន្លែង និង​បុក​ស៊ីផាយ​តាម​មាត់​ប្រឡាយ​មេការពារ​ដី​បាក់ នៅ​ប្រឡាយ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ដោយ​គិត​មកដល់​ត្រឹម​ថ្ងៃទី​១១ ខែមិថុនា​នេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន​ប្រមាណ​៨៥​ភាគរយ​ហើយ នឹង​គ្រោង​រួចរាល់​នៅក្នុង​ពាក់កណ្តាល​ខែកក្កដា​ ឆ្នាំ​២០២១​ខាងមុខនេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ​ថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែន​ជ័យ បានដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទំហំ៨​ម៉ែត្រ​ និង​ជម្រៅ​២​ម៉ែត្រ ធ្វើ​ស្ពាន​ចំនួន​៧​កន្លែង និង​បុក​ស៊ីផាយ​តាម​មាត់​ប្រឡាយ​មេការពារ​ដី​បាក់ ដោយ​គិត​មកដល់​ត្រឹម​ថ្ងៃទី​១១ ខែមិថុនា​នេះ ការ​ដ្ឋាន​ទាំងមូល​សម្រេចបាន​ប្រមាណ​៨៥​ភាគរយ​ហើយ និង​គ្រោង​រួចរាល់​នៅក្នុង​ពាក់កណ្តាល​ខែ​កក្កដា​ ឆ្នាំ​២០២១​ខាងមុខនេះ ។​

លោក​បន្តថា ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្ហូរទឹក រំដោះ​ទឹក​ជន់​ពី​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ ទៅកាន់​បឹង​ជើង​ឯក​ និង​បន្ត​ហូរ​ទៅកាន់​ស្ទឹង​ជ្រៅ ។ នៅពេល​គម្រោង​ការ​នេះបញ្ចប់​ វា​នឹង​អាច​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀងបាន​មួយកំរិត​ធំ​។​

លោក ​សាំ ពិសិដ្ឋ បាន​បន្តទៀតថា ក្នុងពេល​សាងសង់​ស្ពាន​៧​កន្លែង​នេះ យើង​បាន​ដាក់លូ​ប្រអប់​បណ្តោះអាសន្ន ដោយសារតែ​យើង​បាន​កាត់ផ្តាច់​ផ្លូវមួយចំនួន​កាលពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក​។ ​ចំណែក​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​កាត់ផ្តាច់​ផ្លូវ យើង​បាន​បុក​ស៊ី​ផាយ​ដើម្បី​ទប់​ដី​កុំឲ្យ​បាក់​ប្រវែង​ជាង​២០០​ម៉ែត្រ​ផងដែរ​។​

គម្រោងស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង​នេះមាន​ទទឹង៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២ ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ ។​

គួរ​បញ្ជាក់ថា ការដ្ឋាន​ធ្វើ​ស្ពាន​ចំនួន​៧​កន្លែង និង​បុក​សុ​ី​ផាយ​តាម​មាត់​ប្រឡាយ​មេ ការពារ​ដី​បាក់ នៅ​ប្រឡាយ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ បានធ្វើ​ពិធី​ក្រុង​ពាលី​តាម​បែប​សាសន៍ ជាមួយ​ក្រុមហ៊ុន​ទទួល​ម៉ៅការ កាលពី​ថ្ងៃទី​២១ មិនា​ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម