ព័ត៌មានជាតិ
គ្រួសារអតីតយុទ្ធពលី បានទទួលខ្នងផ្ទះទី១៩២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត
គ្រួសារអតីតយុទ្ធពលី មានជីវភាពខ្វះខាត មានជម្រកស្នាក់នៅមិនសមរម្យ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៩២ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងសាងសង់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជូនលោកស្រី រស់ គៀន រស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ផ្ទះខ្នងទី១៩២ ជូនលោកស្រី រស់ គៀន ត្រូវជាភរិយាលោក សុខ សំអាត នៅអង្គភាព កងពលធំលេខ១ វរសេនាតូចលេខ១៥ ឈរជើងនៅបន្ទាយលង្វែក ក្នុងខេត្តកំពង់ស្ពឺ បានមរណភាពនៅក្នុងឆ្នាំ1998 ដោយសារជំងឺគ្រុនចាញ់ នៅសម័យសង្គ្រាម នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។

លោកស្រី រស់ គៀន អាយុ ៦៩ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុក៦នាក់ ស្រី៥នាក់ បានទទួលផ្ទះថ្មីមានទំហំ ៤មX៦ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ក្នុងពិធីប្រគល់ផ្ទះថ្មី បានអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្ដល់ជូន បន្ថែមទៀតមាន អង្ករ ៥០ គីឡូក្រាម មី២កេស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសុទ្ធ០២យួរ និងថវិកាមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនតែងតែគិតគូរ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងបានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនូវមេរោគកូវីត១៩ ដែលកំពុងឆ្លងចូលសហគមន៍ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនពលី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធ បណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំងប្រាំ ប្រការកុំបីឃ្លានឃ្លាតឡើយ ៕
អត្ថបទ ៖ ប៊ុន រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


