Connect with us

កូវីដ-១៩

បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន៧នាក់ និង​មាន​អ្នក​ស្លាប់​ម្នាក់ កាលពី​ល្ងាច​មិញ​

បានផុស

នៅ

​បាត់ដំបង ៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ បន្ត​រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៧ នាក់ ក្នុង​នោះ​ជា​ពលករ​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន ២ នាក់ ពាក់​ព័ន្ធ​នឹង​ព្រឹ​ត្តិ​ការណ៍​២០​កុម្ភៈ​ចំនួន ៥ នាក់ និង​មាន​អ្នក​ស្លាប់​១​នាក់​បន្ថែម​ទៀត​កាលពី​ល្ងាច​មិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន កម្ពុ​ជាថ្មី ទទួល​បាន​នៅ​យប់​ថ្ងៃទី​១៥ ខែមិថុនា នេះ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០២១​នេះ ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៥៤៧ នាក់ និង​បានជា​សះស្បើយ​ចំនួន ២៥២ នាក់ ស្លាប់​ចំនួន ៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន ២៩៤ នាក់​៕

ដោយ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម