Connect with us

ព័ត៌មានជាតិ

ស្ដ្រី​វ័យ​៨៤​ឆ្នាំ​ម្នា​ក់ទៀត​ហើយ​ បាន​ស្លាប់​ដោយ​កូ​វីដ១៩ នៅ​ស្រុក​ជីក្រែង

បានផុស

នៅ

ស្ដ្រី​រស់​នៅ​ខេត្ត​សៀមរាប វ័យ​៨៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ ឈួ ណ​យ​ ភេទ​ស្រី​ អាយុ​៨៤​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុករ​ជីក្រែង ខេត្តសៀមរាប បាន​ទទួល​មរណភាព នៅ​វេលា​ម៉ោង ១០:១៥​នាទី​កាល​ពី​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ​២០២១ ម្សិលមិញ​នេះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដោយអ្នក​ស្លាប់ មាន​ជំងឺ​រលាក​សួត និង​បេះដូង​គួបផ្សំ​គ្នាផងដែរ​។​

​សព​ត្រូវ​បាន​ក្រុមការងារ​ចម្រុះ ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប រៀបចំ​ចាត់ចែង​ធ្វើការ​បូជា ទៅតាម​វិធាន​ការណែនាំ របស់​ក្រសួងសុខាភិបាល ដោយ​ប្រុងប្រយត្ន័​បំផុត៕

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​នេះតួលេខ​អ្នក​ឆ្លង​ទាំង ១៤ ខេត្ត​​កត់ត្រា​​ថ្មី ​ក្នុង​រយៈពេល ២៤ ម៉ោង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម