ព័ត៌មានជាតិ
ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៤១នាក់បន្ថែម
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤១នាក់បន្ថែម ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមកពីតាមបណ្ដារាជធានី-ខេត្ត និងមកពីក្រៅប្រទេស នៅក្នុងមូលដ្ឋានស្រុកចំនួន៨ ។
ស្រុកដែលរកឃើញករណីវិជ្ជមានជំងឺកូវីដទាំងនេះមាន ១- ក្រុងព្រៃវែង ចំនួន២នាក់។ ២- ស្រុកព្រះសេ្តច ចំនួន១២នាក់។ ៣-ស្រុកពាមជរ ចំនួន១១នាក់។ ៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់។ ៥-ស្រុកបាភ្នំ ចំនួន៤នាក់។ ៦- ស្រុកពាមរក៍.ចំនួន៣នាក់។ ៧- ស្រុកមេសាង ចំនួន៣នាក់។ ៨- ស្រុកពារាំង ចំនួន២នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤១នាក់ខាងលើ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,១០៨នាក់ ព្យាបាលជាសះស្បើយចំនួន៥២១នាក់ កំពុងសម្រាកព្យាបាលចំនួន៥៧៥នាក់ និងស្លាប់១២នាក់៕
អត្ថបទ ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន