ព័ត៌មានជាតិ
មន្ត្រីយោធាម្នាក់ សង្ស័យខឹងប្រពន្ធជំពាក់លុយធនាគារច្រើនពេកដុតផ្ទះចោល
ស្ទឹងត្រែង ៖ មន្ត្រីយោធាម្នាក់ ត្រូវបានគេសង្ស័យថាខឹងប្រពន្ធជំពាក់ធនាគារជាច្រើនពេកឈ្លោះប្រកែកគ្នាបង្កហិង្សាដុតផ្ទះចោល តែត្រូវបានសមត្ថកិច្ចហៅបំភ្លឺ ថាករណីឆេះនេះ ដោយសារកំដៅសម្ល ហើយឈ្លោះប្ដីប្រពន្ធ មិនបានពន្លត់ធ្វើឲ្យផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះតែម្ដង។
ករណីឆេះផ្ទះមន្ត្រីយោធានេះ បានបង្កឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ផ្ទះដែលចេះនេះជារបស់ឈ្មោះហេង វិបុល អាយុ៤០ឆ្នាំ(ប្តី)ជាមន្ត្រីយោធាកងវិស្វកម្មនៃភូមិភាគទី ១ និងប្រពន្ធឈ្មោះ ថរ ពិសី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តថា ផ្ទះដែលឆេះនេះធ្វើពីឈើប្រក់ស័ង្កសី មានទំហំ៦ម៉ែត្រគុណនិង២១ម៉ែត្រត្រូវបានខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈអស់ទាំងស្រុង។ ក្រោយឆាបឆេះអស់ត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺ មន្ត្រីយោធាខាងបានឆ្លើយថា គេបានកម្ដៅសម្ល ហើយបានឈ្លោះប្តីប្រពន្ធបង្កហិង្សា ភ្លេចពន្លត់ធ្វើឲ្យកំប៉ុងហ្គាសផ្ទុះ បង្កជាអគ្គិភ័យឆាបឆេះផ្ទះតែម្ដង មិនមែនខឹងប្រពន្ធជំពាក់លុយធនាគារដុតចោលនោះទេ។
ក្រោយពីមានការឆាបឆេះក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តបានចេញរថយន្តជួយបាញ់ទឹកពន្លត់អស់ចំនួនពីរថយន្តទើបគ្រប់គ្រងបានតែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយ៕
ដោយ ៖ ងិនលីម

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


