Connect with us

ព័ត៌មានជាតិ

បិទ​ផ្សារ​ស្ទឹងហាវ​និង​ផ្សារ​កោង​កាង​រយៈពេល​១៤​ថ្ងៃ ក្រោយ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បានសម្រេច​បិទ​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំង​អស់​នៅក្នុង​ផ្សារ​ស្ទឹងហាវ​និង​ផ្សារ​កោង​កាង​ស្ថិត​នៅ​ក្នុង​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​នា​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣​ ខែមិថុនា​ដល់​ថ្ងៃទី​៦​ខែកក្កដា​ ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក អភិបាលខេត្ត​ព្រះសីហនុ​បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា​ ក្នុងអំឡុងពេល​ផ្អាក​ជា​បណ្ដោះអាសន្ន​អាជីវកម្ម​លក់ដូរ​ទាំង​អស់​នៅក្នុង​ផ្សារ​ស្ទឹងហាវ​និង​ផ្សារ​កោង​កាង​រដ្ឋបាលខេត្ត​ព្រះសីហនុ​លើកទឹកចិត្ត​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​លក់ដូរ​គ្រឿង​ឧបភោគ​បរិភោគ​តាម​ផ្សារ​ម៉ា​ត ​ឬ​ ផ្សារ​ទំនើប​ឬ​ការលក់ដូរ​នៅ​តាម​លំនៅឋាន​ឬ ​នៅ​តាម​ទីតាំង​លក់ដូរ​ដែល​មាន​ការ​រៀប​រយ​ផ្សេងទៀត​ដោយ​ត្រូវ​អនុវត្ត​តាម​ស្តង់ដារ​សុវត្ថិភាព​របស់​រដ្ឋបាល​ខេត្ត​សីហនុ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ចំពោះ​បងប្អូន​អាជីវករ​ទាំងអស់​នៅ​ផ្សារ​ស្ទឹងហាវ​និង​ផ្សារ​កោង​កាង​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩ ឬ​មាន​ស្ថានភាព​សុខភាព​មានការ​ប្រែប្រួល​ដោយមាន​ការសង្ស័យ​អំពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​ឬ​មន្ទីរ​សុខាភិបាល​ខេត្ត​ ឬ​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​គ្រូពេទ្យ​ចុះ​យក​សំណាក​ទៅ​វិភាគ​រក​ជំងឺ​កូ​វីដ​១៩​។​

លោក​អភិបាលខេត្ត​បាន​បន្ថែម​ថា ក្រោយពេល​បាន​ផ្ដល់​វត្ថុ​សំណាក​ជូន​ក្រុមគ្រួសារ​រួចរាល់​បងប្អូន​អាជីវករ​ព្រមទាំង​ក្រុមគ្រួសារ​អ្នកពាក់ព័ន្ធ​ត្រូវ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ជាពិសេស​អនុវត្តបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ ៣​កុំ​៣​ការពារ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​។​

លោក​អភិបាលខេត្ត​បាន​ព្រមាន​ថា ចំពោះ​បុគ្គល​ណា​ដែល​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ​ត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ នឹង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ថ្ងៃ មុន

ធនាគារ SinoPac ​ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ ​

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV

Sokha Hotels

ព័ត៌មានពេញនិយម