Connect with us

កូវីដ-១៩

មនុស្សជាង ៤០០ នាក់ ជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ នៅផ្សារលើ​

បានផុស

នៅ

ក្រុម​គ្រូពេទ្យ​បាន​ចុះយក​សំណាករកមេរោគកូវីដ១៩ ពីអាជីវករ​ផ្សារលើធំថ្មី និង​ប្រជា​ពលរដ្ឋ ដែល​ពាក់ព័ន្ធ ជាង​​ ៤០០​នាក់ ស្ថិតនៅ ភូមិដក់ពោធ៏ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គ្រូពេទ្យបានរកឃើញអាជីវករលក់ដូរនៅផ្សារលើធំថ្មី ចំនួន ២៥ នាក់បន្ទាប់ពីធ្វើតេស្តរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី ២៤ ខែមិថុនា បានប្រកាសអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩ នាក់ និងជាសះ​ស្បើយ ៦២ នាក់ ខណៈម្នាក់ស្លាប់។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា អ្នកវិជ្ជមាន​កូវីដ-១៩ មាន​ខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នក​ដេរ​ស្បែក​ជើងនៅខាងមុខផ្សារនេះផងដែរ ខណៈ ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណ​ជាង៤០០នាក់​។

ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួក​គាត់​ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់​ទីតាំង​ដែលគាត់មានការពាក់ព័ន្ធ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម