ជីវិតកម្សាន្ដ
សៀវភៅ «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ស្តីពីជីវិតសម្តេច ហ៊ុន សែន លើសមរភូមិចរចាសន្តិភាព នឹងត្រូវបោះពុម្ពឆាប់ៗនេះ
យោងតាមលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឱ្យអ្នកសារព័ត៌មានដឹងថា សៀវភៅ «អ្នកយុទ្ធសាស្ត្រវ័យក្មេង» ស្តីពីជីវិតសម្តេច ហ៊ុន សែន ក្នុងដំណើរចរចាស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា អំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ នឹងត្រូវបោះពុម្ពឆាប់ៗនេះ។

លោក ពៅ សុខ បានបញ្ជាក់ឱ្យទៀតថា អ្វីដែលជាភាពអស្ចារ្យរបស់សម្តេច ហ៊ុន សែន នៅក្នុងសៀវភៅនេះ គឺទី១ ទោះបីនៅពេលនោះ សម្តេចទើបតែមានអាយុ៣៦ឆ្នាំ ប៉ុន្តែ សម្តេច បានធ្វើឲ្យព្រះករុណា ព្រះបាទ នរោត្តម សីហនុ យល់ព្រមទទួលជួបចរចាជាលើកដំបូង និងធ្វើឲ្យព្រះករុណា មានការភ្ញាក់ផ្អើល កោតសរសើរក្រៃលែង ថា សម្តេច ហ៊ុន សែន ជាមនុស្សឆ្លាតវាងវៃ ខណៈពីដំបូងឡើយ ព្រះអង្គបានរារែក និងហាក់រើសអើងថា ព្រះអង្គមិនគួរបន្ទាប ព្រះកាយមកជួបចរចា ជាមួយសម្តេច ហ៊ុន សែន ដែលមិនដឹងជាមនុស្សចេញមកពីប្រភពណា និងមានចំណេះដឹងកម្រិតណា? ទី២ តាមរយ:ការចរចាលើកដំបូងនេះ និងរយៈពីសារព័ត៌មានល្បីៗរបស់ពិភពលោក សម្តេច ហ៊ុន សែន បានធ្វើឲ្យពិភពកលោកក្រើកឡើង និងស្គាល់ពីកិត្តិនាមរបស់សម្តេច បន្ទាប់ពីស្ងប់ស្ងៀមជាយូរមកហើយ ស្តីពីបញ្ហាជម្លោះនៅកម្ពុជា ដែលកាលពីមុនមក កិត្តិនាម កិត្តិសព្ទរបស់សម្តេច មិនត្រូវបានគេស្គាល់ឡើយ។ ក្នុងចំណោមសារព័ត៌មានល្បីៗមួយចំនួន ដូចជា ប៊ីប៊ីស៊ី អាអេហ្វប៉េ ស៊ីអិនអិន សុទ្ធតែកោតសរសើរថា សម្តេច ហ៊ុន សែន ជាមនុស្សឆ្លាត និងជានាយករដ្ឋមន្ត្រីវ័យក្មេងជាគេលើលោក។ នេះជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រ ជាច្រើនទៀត ដែលសម្តេច ហ៊ុន សែន បានបង្កើតឡើង ដើម្បីសន្តិភាព និងផលប្រយោជន៍ជាតិ និងតំបន់ ទាំងមូល។
លោកទីប្រឹក្សា និងជាអ្នករៀបរៀងសៀវភៅនេះ បានឱ្យដឹងទៀតថា ក្នុងសៀវភៅ« កំពូលអ្នកយុទ្ធសាស្ត្រវ័យក្មេង» នេះ មានរៀបរាប់អំពីយុទ្ធសាស្ត្រ នៃការចរចា របស់សម្តេច ហ៊ុន សែន និងឧបសគ្គនានារាប់មិនអស់ ក្នុងដំណើរការចរចាចន្លោះពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ទម្រាំឈានដល់កិច្ច ព្រមព្រៀងប៉ារីស២៣តុលា ១៩៩១ និងការបោះឆ្នោតឆ្នាំ១៩៩៣ ។
លោក ពៅ សុខ អះអាង ថា ប្រសិនបើមិនមែនតួអង្គចរចា មិនមែនជាសម្តេចហ៊ុន សែន ឬពីក្រៅពីសម្តេច ហ៊ុន សែន ប្រហែលជាគេមិនបន្តការចរចាជាមូយត្រីភាគីទៀតទេ ព្រោះការចរចាពោរពេញទៅភាពស្មុគស្មាញ ឧបសគ្គ រាប់មិនអស់ ដោយសារតែកលឧបាយ របស់អ្នកនយោបាយជើងចាស់មួយចំនួន ក្នុងនោះមានលោក ខៀវ សំផន លោក សឺន សានផងដែរ។ ប៉ុន្តែ ដោយសារមនសិការស្រលាញ់ ស្នេហាជាតិ ស្នេហាប្រជាជន ចង់បានសន្តិភាពជូនជាតិមាតុភូមិ ដែលរងខ្ទេចខ្ទាំដោយសារសង្គ្រាមយូរមកហលយនោះ សម្តេចហ៊ុន សែន បានដើរតួ ជាតួអង្គបញ្ចុះបញ្ចូល(ឡប់ប៊ី)គ្រប់ភាគី គ្រប់ប្រទេស ដែលពាក់ព័ន្ធ ឲ្យគេយល់ពីការចង់បានរបស់សម្តេច ឱ្យគេយល់ពីការឈឺចាប់ និងទុក្ខវេទនា របស់ប្រជាជនកម្ពុជា យល់ពីតម្លៃសន្តិភាព និងយល់ព្រមចូលតុចរចា ខណៈពេលនោះ សម្តេចហ៊ុន សែន មានប្រទេសទាំងមូល មានប្រជាជនជាង៨លាននាក់គាំទ្រ និងត្រូវគ្រប់គ្រង។
លោកទីប្រឹក្សា បញ្ជាក់ទៀតថា អានសៀវភៅនេះ គេនឹងដឹងថា តើសម្តេច ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីធ្វើឱ្យសម្តេចជោគជ័យលើសមរភូមិចរចាសន្តិភាព និងតើសម្តេចជួបឧបសគ្គអ្វីខ្លះ? ស្មុគស្មាញបែបណា? សម្តេច អត់ធ្មត់ និងដោះស្រាយបញ្ហាបែបណា? មុននឹងកម្ពុជា ទទួលបានសន្តិភាពពេញលេញ ដូចបច្ចុប្បន្ន៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន