ព័ត៌មានជាតិ
អភិបាលខេត្តកំពត អញ្ជើញក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា
កំពត ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។

កិច្ចប្រជុំបានពិនិត្យពិភាក្សាអំពីវឌ្ឍនភាពទូទៅ ដោយបានផ្ដោតសំខាន់ពាក់ព័ន្ធ ការរៀបចំក្របខណ្ឌមន្ត្រីរាជការ ការរៀបចំថវិកា ការជ្រើសរើសទីតាំងបណ្ដោះអាសន្នសម្រាប់បម្រើការងាររដ្ឋបាល និងការជ្រើសរើសទីតាំងជាក់លាក់សម្រាប់សាងសង់អគារថ្មីរដ្ឋបាលក្រុងផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ វត្ថុបំណងសំខាន់ គឺការពិនិត្យ វឌ្ឍនភាព និងការជំរុញរៀបចំដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះឲ្យបានលឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនៅថ្ងៃទី២៥ ខែកក្កដា ២០២១នេះ។ ហើយបន្ទាប់មកការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យបានលឿនយ៉ាងយូរនៅថ្ងៃទី០១ខែសីហា២០២១ ខាងមុខនេះ។

ឯកឧត្តម សក់ សេដ្ឋា ក៏បានស្នើឲ្យរដ្ឋបាលខេត្តក៏ដូចមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលក្រុងបូកគោនេះ ជាជំហានដំបូងឲ្យស្របទៅនឹងទំហំការងារចាំបាច់ចៀសវាងមន្ត្រីតែម្នាក់ ទទួលបន្ទុកជំនាញច្រើនវិស័យដែលនាំឲ្យមានការរាំងស្ទះដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ទាក់ទិននឹងការងារផ្ទេរក្របខណ្ឌនិងការជ្រើសរើស ត្រូវអនុវត្តតាមនីតិវិធី ដោយមានការទំនាក់ទំនងពីក្រសួងមុខងារសាធារណៈ ហើយការតែងតាំងក៏សូមឱ្យមានទៅតាមការិយាល័យចំណុះតាមចំនួនកម្រិតជាក់ស្ដែងដើម្បីនិរន្តរភាពការងារ រង់ចាំពេលក្រោយបន្តបន្ទាប់ជ្រើសរើសបន្ថែមតាមភាពជាក់ស្ដែងនៃតម្រូវការទំហំការងារជាក់ស្ដែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍនៅក្នុងតំបន់ ទីក្រុងបូកគោគឺអភិវឌ្ឍន៍ទៅតាមអ្វីដែលប្លង់គោលរបស់ក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម បានអនុម័ត។ ក៏ប៉ុន្តែតំបន់ការពារធម្មជាតិសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការគ្នាឲ្យបានល្អដើម្បីថែរក្សាឲ្យបានគង់វង្សជៀសវាងកាប់ឆ្កាអនាធិបតេយ្យខុសច្បាប់កំណត់។

បន្ទាប់មកប្រតិភូក្រុមការងារក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោនៅជិតផ្លូវឡើងឧទ្យានជាតិព្រះមុនីវង្សបូកគោនិងទីតាំងអាគាររដ្ឋបាលបណ្ដោះអាសន្ននៅជិតនោះផងដែរ៕
ដោយ ៖ សេង ណារិទ្ធ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


