Connect with us

កីឡា

ឆោម​ ចាន់ថន ​ចាប់​ផ្ដើម​ស្រឡាញ់​កីឡា​ហែលទឹក​បន្ទាប់​ពី​ចង់​ឈ្នះ​អ្នក​ហាត់​ជា​មួយ​គ្នា​

បានផុស

នៅ

កីឡាករ​ ឆោម​ ចាន់ថន​ ថា​ចូល​ហ្វឹកហាត់​កីឡា​ហែលទឹក​ដំបូងៗ​គឺ​គិត​គ្រាន់​តែ​មក​ដើម្បី​ហែល​សប្បាយ​នោះ​ទេ​ និង​មិន​ដែល​ចង់​ក្លាយ​ជា​អ្នក​អាជីព​អ្វី​នោះ​ឡើយ​ ប៉ុន្តែ​ការ​បន្ត​ហាត់​ជា​ប្រចាំ​ និង​ការ​ចង់​ឈ្នះ​គ្នា​អំឡុង​ការ​ហ្វឹហាត់​បាន​ធ្វើ​ឲ្យ​រូប​គេ​បន្ត​ដល់​សព្វថ្ងៃ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឆោម​ ចាន់ថន

ជម្រើសជាតិ​ផ្នែក​កីឡា​ហែលទឹក​ពាក់​ជើងទា​ ឆោម​ ចាន់ថន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​សាច់ញ្ញាតិ​ខាង​ហែល​ទឹក​ច្រើន​ និង​មាន​ការ​ជំរុញ​ពី​លោក​យាយ​របស់​ខ្លួន​ផង​នោះ​ទើប​រូប​គេ​ចាប់​ផ្ដើម​ហាត់​កីឡា​ហែល​ទឹក​នេះ​តាំង​ពី​អាយុ​ប្រហែល​ ៨​ឆ្នាំ​មក​ម្ល៉េះ។​

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​វៀតណាម​រូប​នេះ​បន្ថែម​ទៀត​ថា​ ចូលហាត់​ដំបូងៗ​នោះ​គឺ​គ្រាន់​តែ​ចង់​ហែល​ទឹក​លេង​សប្បាយ​ដូច​ក្មេងដទៃ​នោះ​ទេ។​ បើ​ចាប់​អារម្មណ៍​ ឬ​ដាក់​គោលដៅ​ឲ្យ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ដូច​ពេល​នេះ​នោះ​គឺ​មិន​ដែល​ធ្លាប់​គិត​ឡើយ។​

កីឡាករ ឆោម​ ចាន់ថន

ក្នុង​វ័យ​ ១៤​ឆ្នាំ​ និង​បាន​ហ្វឹកហាត់​យូរៗ​ទៅ​រូប​គេ​ក៏​ចាប់​ផ្ដើម​ចង់​ប្រកួត​ប្រជែង​ជា​មួយ​មិត្តភ័ត្រ​ និង​បាន​មើល​ឃើញ​ពី​ការ​​ប្រណាំង​ប្រជែង​ឈ្នះ-ចាញ់​ គ្នា​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ចាប់​ស្រឡាញ់​ និង​ចង់​បង្កើន​សមត្ថភាព​តាំង​ពី​ពេល​នោះ​មក។​ បច្ចុប្បន្ន​នេះ​កីឡា​ហែលទឹក​ជា​ចំណងចំណូល​ចិត្ត​ និង​ជា​មិត្តដ៏​ល្អ​សម្រាប់​រូប​គេ​ទៅហើយ។​ ចាន់ថន​ បាន​បង្កើត​ក្ដី​ស្រមៃ​ និង​តស៊ូ​អត់ធ្មត់​ជា​ខ្លាំង​ដើម្បី​ឈ្នះ​មេដាយ​ក្នុង​ការ​ប្រកួត​នៅ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​។ សរុប​មក​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ក្លាយ​ជា​ទម្លាប់​ និង​អាច​ជា​និស្ស័យ​ផង​នោះ​ទើប​បណ្ដុះ​ឲ្យ​រូប​គេ​បន្ត​ក្លាយ​ជា​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​។​

កីឡាករ ឆោម​ ចាន់ថន

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឆោម​ ចាន់ថន​ បច្ចុប្បន្ន​នេះ​ជា​ជម្រើស​ជាតិ​ហែលទឹក​ពាក់​ជើងទា។​ រូប​គេ​ចាប់​ហ្វឹកហាត់​កីឡា​ហែលទឹក​នេះ​អំឡុង​អាយុ​ប្រហែល​ ៨​ឆ្នាំ​មក​ម្ល៉េះ។​ កីឡាករ​រូប​នេះ​បាន​ជាប់​ជម្រើស​ជាតិ​អំឡុង​ឆ្នាំ​២០១៨​ និង​បន្ត​ជាប់​ជម្រើស​ជាតិ​ផ្នែក​ហែលទឹក​ពាក់​ជើងទា​នៅ​ឆ្នាំ​២០២២​ ។​ រូប​គេ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​វៀតណាម​ ឆ្នាំ​២០២២​ និង​ឈ្នះ​មេដាយ​ប្រាក់​នៅ​ស៊ីហ្គេម​កម្ពុជា​ ឆ្នាំ​២០២៣​ និង​ធ្លាប់​ឈ្នះ​មេដាយ​នៅ​ព្រឹត្តិការណ៍​ហែលទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍​កន្លង​មក​ផង​ដែរ៕​

សកម្មភាព​ហ្វឹកហាត់ហែលទឹក​ពាក់ជើងទា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម