Connect with us

ព័ត៌មានអន្ដរជាតិ

​​​ក្នុងជម្លោះ​ដ៏កក្រើក​ជាមួយអាមេរិក លោក Ghalibaf ថា គ្មាន​ហេតុផល​អនុវត្ត MoU បើគ្មានផលចំណេញ​សម្រាប់​អ៊ីរ៉ង់​

បានផុស

នៅ

លោក Mohammad Bagher Ghalibaf ដែល​ជា​ប្រធាន​​​ក្រុម​អ្នកចរចា​ប្រទេសអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃទី១៥ ខែកក្កដា ថា ប្រសិនបើអ៊ីរ៉ង់មិនទទួលបានផលប្រយោជន៍ពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ​សហរដ្ឋអាមេរិកទេនោះ គឺ​គ្មាន​ហេតុផល​ដែល​អ៊ីរ៉ង់​ត្រូវអនុវត្ត​តាម​​កិច្ច​ព្រម​ព្រៀង​ដែលបាន​ចុះ​ហត្ថលេខា​រួច​នោះទេ​។​

ប្រធានអ្នកចរចាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Telegram ចុះផ្សាយដោយទីភ្នាក់ងារ timesofisrael លោក Ghalibaf បាន​សរសេរ​ថា៖​«យើងក៏គ្មានហេតុផលអ្វីដែលត្រូវគោរព និងអនុវត្តតាមការយោគយល់គ្នាបែបនេះនោះដែរ» ដោយ​បានបន្ថែមថា សន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ង់ គឺពឹងផ្អែកទាំងស្រុងលើការរក្សា ការចាត់ចែងនិងគ្រប់គ្រងដោយផ្ទាល់របស់អ៊ីរ៉ង់ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz។

​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​​ជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា វិធីសាស្ត្ររបស់អ៊ីរ៉ង់ចំពោះសង្គ្រាមជាមួយអាមេរិក ក៏ដូចជាការចរចាដើម្បីបញ្ចប់សង្គ្រាមនេះ គួរតែផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ជាតិ សន្តិសុខជាតិ និងទស្សនវិស័យរយៈពេលវែង។ ជាក់ស្ដែង ទីក្រុងតេហេរ៉ង់គ្មានជម្រើសអ្វីក្រៅពីការពឹងផ្អែកលើកម្លាំងសមត្ថភាព​ផ្ទាល់ខ្លួននោះឡើយ។

អនុសរណៈយោគយល់​គ្នា​ (MoU) ដែល លោក Ghalibaf លើកឡើងនេះ គឺជាកិច្ចព្រមព្រៀង​មួយដែលបានចុះហត្ថលេខាកាលពីខែមិថុនា ក្រោមការសម្របសម្រួល​ដោយប្រទេសប៉ាគីស្ថាន ​និង ប្រទេសកាតា​​ និង​បណ្តារដ្ឋ​អារ៉ាប់​​មួយចំនួន​ទៀត​​។ ប្រការដំបូងនៃ MoU នេះ គឺតម្រូវឲ្យភាគីទាំងពីរ ទាំងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បញ្ឈប់ការវាយប្រហារនិងការឈ្លានពាន​គ្នានៅគ្រប់មុខព្រួញទាំងអស់ ដើម្បីបន្ធូរបន្ថយសង្គ្រាម។

បើទោះបីជាមានការចុះ MoU ក៏ដោយ អាមេរិកត្រូវគេរាយការណ៍មកថា បានបន្តការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធារបស់អ៊ីរ៉ង់នៅតំបន់ភាគខាងត្បូង (ដូចជាតំបន់កំពង់ផែ និងរោងចក្រនុយក្លេអ៊ែរ Bushehr)។ ដោយសារតែមិនគោរពកិច្ចព្រមព្រៀងពីអាមេរិក បានរុញច្រានឲ្យអ៊ីរ៉ង់វាយបកវិញយ៉ាងខ្លាំងក្លា ដោយបាញ់ស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្ត រួមមាន បារ៉ែន គុយវ៉ែត ហ្ស៊កដានី និងអូម៉ង់ ជាដើម ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ក្រុមសកម្ម​ប្រយុទ្ធ​​​​នៅ​អ៊ីរ៉ាក់ ប្រកាសចូលរួមសមរភូមិ បន្ទាប់ពីអាមេរិក បាញ់បុកក្រុង Bushehr របស់អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម