ជីវិតកម្សាន្ដ
អ្នកនិពន្ធម្នាក់ រិះគន់តារាមួយចំនួនគ្មានសីលធម៌ និងគុណធម៌ភ្លេចដើមកំណើតខ្លួន
អ្នកនិពន្ធលោក សួន ពិសិដ្ឋ សុខៗស្រាប់តែផ្ទុះការរិះគន់យ៉ាងចាស់ដៃលើតារាប្រុស-ស្រីមួយចំនួនដែលមានចរិកមិនថ្លៃថ្នូរហើយតម្កើងឬកខ្ពស់ហួរពពក។
លោក សួន ពិសិដ្ឋ បានធ្វើការរិះគន់ដោយមិនសំចៃមាត់ថា បើខ្លួនក្លាយជាតារាហើយនោះ ចុះបើធ្វើខ្លួននិងចរិតឲ្យជាសាមញ្ញៗទៅវាថី? ចាំបាច់ធ្វើខ្លួនជាតារាមហាអស្ចារ្យ រៀបឫកពាអី្វក៏ម្ល៉េះៗ? ឬមួយក៏ធ្លាក់ថ្កុលមាសតាម…?។

អ្នកនិពន្ធនិងជាតារាសម្តែងលោក សួន ពិសិដ្ឋ បានលើកឡើងទៀតថា នេះសម្រាប់បុគ្គលដែលជាតារាគ្មានសីលធម៌ គ្មានគុណធម៌ ភ្លេចដើមកំណើតខ្លួនតែប៉ុណ្ណោះ។ សូមកុំរើសដាក់ខ្លួនបើអ្នកមិនមែនដូច្នេះទេនោះ ពេលខ្លះគតិបណ្ឌិតជ្រៅជ្រះពេក ស្ដាប់មិនយល់នោះទេ ទាល់តែពាក្យរាក់ៗក្រៀមភាសាអីទើបស្ដាប់គ្នាយល់។
បន្ថែមពីនេះលោក សួន ពិសិដ្ឋ និយាយដែរថា ថ្ងៃនេះសូមនិយាយពាក្យរៀង(តាច)កាចបន្តិចហើយ និយាយភាសាមនុស្សទេជំជួសមុខឲ្យហ្វេនរាប់លាននាក់ ដែលចង់និយាយពាក្យក្នុងចិត្តនេះ។ រើសអាយដលឲ្យប្រយ័ត្នប្រយែង ចេះមើលអាយដលផងណាហ្វេនៗ ជូនពរសុខភាពល្អទាំងអស់គ្នា។

ទោះបីជាយ៉ាងណាគេមិនដឹងទេថា ការរិះគន់របស់លោក សួន ពិសិដ្ឋ ខាងលើនេះ ចង់និយាយសំដៅលើបុគ្គល ឬតារាណាម្នាក់នោះទេ ព្រោះលោកមិនបានបញ្ចេញឈ្មោះឬអត្តសញ្ញាណបុគ្គលទាំងនោះឡើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន