ព័ត៌មានជាតិ
បញ្ចប់ការបិទខ្ទប់ទីតាំងចំនួន០៣កន្លែងឲ្យដំណើរការឡើងវិញ ក្រោយពីធ្វើតេស្តអវិជ្ជមានទាំងអស់
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ហេង សុជាតិ អភិបាលរងក្រុង និងជាតំណាងលោកអភិបាលក្រុង បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រុងសំរោង សហការ និងចូលរួមជាមួយមន្ត្រីជំនាញសុខាភិបាល ចុះស្រាវជ្រាវបុគ្គលពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ បានចុះយកសំណាក បិទខ្ទប់ និងបិទបញ្ចប់ការបិទខ្ទប់ (បើកទីតាំងដំណើរការឡើងវិញ) ដែលពាក់ព័ន្ធដូចខាងក្រោម៖

+ បិទបញ្ចប់ការបិទខ្ទប់ (បើកទីតាំងដំណើរការឡើងវិញ) ទីតាំងបិទខ្ទប់៖
– បានយកសំណាក លើកចុងក្រោយ សរុបចំនួន ២៨នាក់
– លទ្ធផលធ្វើតេស្ដ គឺអវិជ្ជមាន ទាំងអស់
– បានបើកទីតាំងបិទខ្ទប់ ចំនួន ០៣ទីតាំង គឺ៖
– ទីតាំងទី១៖ ភូមិកំណប់
– ទីតាំងទី២៖ ភូមិបុរីរដ្ឋបាល

– ទីតាំងទី៣៖ ជាងមាស ផ្សារសំរោង និងដោយឡែកទីតាំងផ្សារសំរោង ត្រូវបន្តធ្វើការបិទខ្ទប់បន្ថែម ចំនួន ០៧ថ្ងៃទៀត។
+ បានចុះពិនិត្យសំណាកអ្នកមានការពាក់ព័ន្ធ និងបិទខ្ទប់ទីតាំង ចំនួន ០២ទីតាំង៖
– ក្រុមការងារ មន្ទីរសុខាភិបាលខេត្ត បានយកសំណាកបុគ្គលិក ក្រុមហ៊ុនមិត្តហ្វូន ចំនួន ២៣នាក់ ដោយលទ្ធផលរកឃើញ អ្នកវិជ្ជមាន ០១នាក់ ឈ្មោះ ជាន ឌឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិប្រាសាទ សង្កាត់បុស្បូវ ក្រុងសំរោង (បច្ចប្បន្នស្នាក់នៅភូមិដូនកែន ដើម្បីបំពេញការងារ)។
– ទីតាំងទី១៖ ផ្ទះស្នាក់បុគ្គលិកមិត្តហ្វូន (ឈ្មោះ ជាន ឌឿន) ស្ថិតនៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

– ទីតាំងទី២៖ Office Methphone ទល់មុខផ្សារសំរោង
សូមប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ជាបានជាប់ជាប្រចាំ៕
ដោយ ៖ ចាន់ ធី









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី