សុខភាព
អ្នកបិទខ្ទប់ឬឈឺកូវីដស្រាល ហូបអាហារ ៥ មុខនេះ ដូចបើកដៃឲ្យរោគសញ្ញាកាន់តែរាលដាលធ្ងន់
ខណៈយើងកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងសង្ស័យថាខ្លួនឆ្លងឬមិនឆ្លង ហើយមិនទាន់ចេញរោគសញ្ញា ឬឈឺដោយកូវីដស្រាលៗ អ្វីដែលអ្នកត្រូវប្រយ័ត្នគឺជ្រើសរើសទទួលទាន។ ព្រោះអាហារខ្លះអាចជួយជំរុញរោគសញ្ញា រួមទាំងអាហារមួយចំនួន ក៏អាចបង្កើនឱកាសនៃផលវិបាកនៃការឆ្លងមេរោគផងដែរ។
វីរុសអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើម រួមទាំងច្រមុះ បំពង់កនិងសួត ប៉ុន្តែវាក៏អាចបំផ្លាញសរីរាង្គដទៃទៀតផងដែរ មិនថាវាជាបេះដូង តម្រងនោម សាច់ដុំ រួមទាំងក្រពះ។ នោះហើយជាមូលហេតុដែលយើងអាចមើលឃើញរោគសញ្ញារបស់អ្នកជំងឺកូវីដ ដូចជាតឹងច្រមុះ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើមរួមទាំងហើមពោះ ខ្យល់នៅក្នុងក្រពះ មានជំងឺរាគរូស មានការឈឺចាប់និងភាពទន់ខ្សោយជាដើម។
អាហារខាងក្រោមនេះ សុទ្ធតែជាម្ហូបជំរុញមេរោគចូលខ្លួន ដូច្នេះគួរតែប្រយ័ត្នខ្លួនឲ្យមែនទែន៖
១ ភេសជ្ជៈផ្អែមនិងត្រជាក់

អ្នកដែលឈឺបំពង់ក ក្អក ស្លេស ហៀរសំបោរ អាហារដែលគួរតែមានការប្រុងប្រយ័ត្នខ្ពស់ដូចជា ភេសជ្ជៈត្រជាក់ ភេសជ្ជៈផ្អែម ឬភេសជ្ជៈមានជាតិអាល់កុល ព្រោះនៅពេលណាដែលយើងញ៉ាំអាហារដែលត្រជាក់ឬផ្អែមខ្លាំង វានឹងធ្វើឲ្យស្រទាប់ច្រមុះហើម ហើយ sputum កើនឡើង បង្កើនស្លេះ ក្អក ឈឺបំពង់ក និងរមាស់បំពង់កគ្រប់ពេលវេលា។
២ អាហារហឹរ

មុខម្ហូបហឹរឬអាហារជាច្រើនដែលមានរសជាតិហឹរ រួមទាំងអាហារដែលមានជាតិខ្លាញ់ ដូចជាសាច់មាន់ចៀន អាហារចៀន។ អាហារទាំងនេះគ្រាន់តែមនុស្សធម្មតាហូប ក៏អាចបណ្ដាលឲ្យយើងមានអាការ រមាស់បំពង់ក និងឈឺបំពង់ក។ ចុះទម្រាំយើងជាបុគ្គលសង្ស័យថា ឆ្លង និងអ្នកជំងឺកូវីដស្រាលៗ ហើយមានរាងកាយខ្សោយ ប្រសិនបើទទួលទានអាហារទាំងនេះញឹកញាប់ រោគសញ្ញាកាន់តែអាក្រក់ជាងមុន។
៣ អាហារដែលពិបាករំលាយ

អាហារដែលពិបាកក្នុងការរំលាយរាងកាយដូចជា សាច់អាំង សាច់ជ្រូក សាច់គោ អាហារទាំងនេះមិនស័ក្ដិសមសម្រាប់អ្នកជំងឺកូវីដ ដែលជួបបញ្ហាទល់លាមកឡើយ។ ព្រោះអាហារអស់នោះ ពិបាករំលាយ បណ្ដាលឲ្យមានឧស្ម័ននៅក្នុងក្រពះ ហើយរាគ អាចធ្វើឲ្យរោគសញ្ញាកូវីដកាន់តែធ្ងន់ធ្ងរថែមទៀត ។
៤ អាហារដែលអាចបង្កើនការឆ្លងមេរោគ

អាហារខ្លះក៏អាចបង្កើនការឆ្លងមេរោគ ជាមួយជំងឺដទៃទៀតដែរ ដូចជាអាហារដែលមានជាតិ fermented អាហារឆៅបន្លែឆៅ ប្រភេទជ្រក់ជាដើម។ អាហារទាំងនេះអាចបង្កើនការឆ្លងមេរោគ បណ្ដាលឲ្យរាងកាយមានការឆ្លងមេរោគបន្ថែមទៀត មានជំងឺរាគរូស ការពុលអាហារឬប្រហែលជាប៉ារ៉ាស៊ីដជាដើម ។
៥ អាហារដែលអាចបង្កើនផលវិបាក

ចំពោះអ្នកជំងឺកូវីដដែលមានជំងឺពីកំណើតផ្សេងៗ ឧទាហរណ៍ អ្នកជំងឺដែលមានជំងឺរលាកសន្លាក់ វាចាំបាច់ត្រូវដឹងអំពីអាហារដែលមានអាស៊ីដអ៊ុយរិចខ្ពស់ ដូចជាសាច់ បន្លែ សាច់មាន់ ព្រោះអាហារទាំងនេះអាចធ្វើឲ្យជំងឺមូលដ្ឋានរបស់យើងមានកាន់តែធ្ងន់ធ្ងរឡើង។ ហើយវាក៏ត្រូវបានគេចាត់ទុកថា ជាផលវិបាកដែលអាចធ្វើឲ្យរោគសញ្ញាកូវីដរបស់យើងកាន់តែធ្ងន់ធ្ងរ។
ទាំងកូវីដនិង Delta កំពុងវាយលុក ដូច្នេះអ្នកជំងឺមួយក្រុមនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាហារក្នុង អំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកឬបិទខ្ទប់ជាដើម។ សូមប្តូរមកជាអាហារទន់ៗ ដូចជាបបរនិងស្ថិតនៅសីតុណ្ហភាពបន្ទប់មិនក្តៅពេកត្រជាក់ពេក រួមទាំងការញ៉ាំក្នុងបរិមាណតិចតួច ប៉ុន្តែញ៉ាំញឹកញាប់។ ត្រូវផឹកទឹកឲ្យបានច្រើន ប៉ុន្តែមិនត្រូវបន្ថែមទឹកកកនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ stopdrink
ចុចអាន៖បើដឹងខ្លួនថាមកពីកន្លែងផ្ទុកវីរុសកូវីដ សូមប្រញាប់ធ្វើរឿងនេះភ្លាមៗ
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួច ស្រាប់តែឈឺក្បាល នេះអាចចាត់ទុកថាជាករណីរោគសញ្ញា Delta ដែរទេ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២០ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី