ព័ត៌មានអន្ដរជាតិ
ស្ថានភាពកូវីដមិនទាន់គ្រប់គ្រងបាន ឡាវ សម្រេចបន្តបិទខ្ទប់ប្រទេស
រដ្ឋាភិបាលប្រទេសឡាវ បានសម្រេចចិត្តបន្ថែមការបិទខ្ទប់ទូទាំងប្រទេស រហូតដល់ថ្ងៃទី ១៨ ខែសីហា ខណៈករណីឆ្លងជំងឺកូវីដ ១៩ នៅតែបន្តកើនឡើង ។
អនុប្រធានទីស្តីការគណៈរដ្ឋមន្រ្តីលោក Thipphakone Chanthavongsa បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវនៅថ្ងៃអង្គារនេះថា ការបិទខ្ទប់ប្រទេសនឹងត្រូវពង្រីង ដោយសារស្ថានភាពជំងឺកូវីដ ១៩ នៅឡាវ មិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនៅឡើយទេ ហើយស្ថានភាពនៅក្នុងប្រទេសជិតខាង ក៏នៅតែប្រថុយប្រថាន ។

ការបិទខ្ទប់ទូទាំងប្រទេសនាពេលបច្ចុប្បន្ន ដែលបានដាក់កាលពីថ្ងៃទី ១៩ ខែកក្កដា គឺនឹងផុតកំណត់នៅថ្ងៃអង្គារនេះ ។
ទន្ទឹមនោះ គណៈកម្មាធិការក្រុមការងារជាតិ ដើម្បីបង្ការ និងត្រួតពិនិត្យជំងឺកូវីដ ១៩ នៅថ្ងៃអង្គារនេះ បានរាយការណ៍ករណីនាំចូលថ្មីចំនួន ២៣៧ ករណី និងករណីឆ្លងក្នុងសហគមន៍ចំនួន ១៣ ករណី ។

ក្នុងចំណោមករណីនាំចូលទាំងនោះ មាន ៧៨ ករណីត្រូវបានរាយការណ៍នៅរដ្ឋធានីវៀងចន្ទន៍, ៦៣ ករណីនៅខេត្ត Savannakhet, ខេត្ត Champasak ៤៨ ករណី, ខេត្ត Khammuan ៣០ ករណី, ខេត្ត Saravan ១៦ ករណី និង ២ ករណីនៅខេត្តវៀងចន្ទន៍ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសឡាវបានកើនដល់ ៧,០១៥ ករណី និងស្លាប់ ៧ នាក់ ខណៈអ្នកជំងឺសរុបចំនួន ៣,៦១៦ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ឡាវ រកឃើញករណីឆ្លងកូវីដប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


