ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប កំពុងត្រៀមខ្លួន ក្នុងការបិទខ្ទប់ និងហាមឃាត់ការធ្វើដំណើរ
លោក ពៅ ប៊ុន ធឿន អភិបាលស្រុកជីក្រែង បានប្រាប់កម្ពុជាថ្មីយើងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ អាជ្ញាធរស្រុកបានចុះដាក់ប៉ុស្តិ៍ ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជាធម្មតា សិន រង់ចាំអាជ្ញាធរខេត្ត ការអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទខ្ទប់ ខេត្តចំនួន៨ ដែលមានខេត្តសៀមរាបផងដែរ នៅម៉ោង ២៤ និង ០០នាទី យប់ឈានចូលថ្ងៃទី៣០ ខែកក្កដា ២០២១ ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក ពៅ ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមអនុវត្តការត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយនៅព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំចាប់ពីម៉ោងសូន្យមក ឃើញស្ថានភាពអ្នកដំណើរចូលមកកាន់ខេត្តសៀមរាប ទិសដៅមកពីខេត្តកំពង់ធំ គឺមិនមានប្រជាពលរដ្ឋសម្រុកមកច្រើននោះទេ។


ជាក់ស្តែងនៅថ្ងៃទី២៩កក្កដានេះដែរ គឺមានតែរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតតែប៉ុណ្ណោះ។ រាល់ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ ចំពោះអ្នកបើកបររថយន្តនីមួយៗ ក៏ត្រូវបានត្រួតពិនិត្យសុខភាពបឋម និងមានការកត់ត្រាទុកផងដែរ។ លោកបន្តថា ការដែលប្រជាពលរដ្ឋមិនសម្រុកមកច្រើននេះ ប្រហែលជាបងប្អូនប្រជាពលរដ្ឋបានយល់ច្បាប់ពីគោលបំណង ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទបែបនេះ ហើយការមកលេងខេត្តសៀមរាប ក៏មិនដឹងលេងនៅទីណាដែរ ព្រោះថាគ្រប់រមណីយដ្ឋានទេសចរណ៍ក៏ត្រូវបានបិទអស់ហើយផងដែរ។


ម្យ៉ាងទៀតដោយប្រជាពលរដ្ឋ ដោយមានការយល់ដឹង ចំពោះស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ដោយមិនបានធ្វើចាកចេញពីលំនៅឋានរបស់ខ្លួន ដែលគ្មានការចាំបាច់នោះ ក្នុងការចូលរួមបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ជាសហគមន៍ ព្រមទាំងព្រួយបារម្ភ នៅពេលសមត្ថកិច្ចឃាត់ខ្លួនក្នុងពេលធ្វើដំណើរ និងឲ្យពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ សំខាន់ក្នុងពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងខាងមុខ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។


ការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល នៅខេត្តចំនួន៨ ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ មិនឲ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បម្លែងថ្មីពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ករណីសំខាន់ចំពោះ ភូមិសាស្ត្រដែលមាន៨ខេត្ត ក្នុងនោះក៏មានខេត្តសៀមរាបផង ដែលត្រូវបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


