ព័ត៌មានអន្ដរជាតិ
ពលរដ្ឋចិន ១ពាន់នាក់ ក្នុងទីក្រុងបិទខ្ទប់ ជួបរឿងរន្ធត់ទាំងកណ្តាលអធ្រាត្រ
ទីក្រុងបិទខ្ទប់មួយនៅក្នុងប្រទេសចិន បានបណ្តេញមនុស្ស១,០០០នាក់ចាកចេញពីផ្ទះរបស់ពួកគេទាំងពាក់កណ្តាលអធ្រាត្រ ហើយបានបញ្ជូនពួកគេទៅកាន់កន្លែងធ្វើចត្តាឡីស័កដ៏អាក្រក់។

អ្នកក្រុង Xian ១៣លាននាក់ត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេ ចាប់តាំងពីថ្ងៃទី២៣ខែធ្នូមក ហើយត្រូវបានហាមឃាត់មិនឲ្យចាកចេញសូម្បីតែទិញអាហារ និងការផ្គត់ផ្គង់ចាំបាច់ ពោលគឺស្បៀងអាហារត្រូវពឹងផ្អែកលើមន្ត្រីមូលដ្ឋាន។
មជ្ឈមណ្ឌលទេសចរណ៍ដ៏ពេញនិយមមួយនេះ បានរាយការណ៍ពីការឆ្លងកូវីដចំនួន១,៦០០ករណី ចាប់តាំងពីថ្ងៃទី៩ខែធ្នូមក ហើយថ្វីបើនេះហាក់ដូចជាតួលេខតិចតួចក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងអស់សង្ឃឹមក្នុងការកម្ចាត់មេរោគ មុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឈានចូលមកដល់នៅខែក្រោយ។

នៅក្នុងវិធានការដ៏គួរឲ្យភ្ញាក់ផ្អើលចុងក្រោយបំផុត រថយន្តក្រុងចំនួន៣០គ្រឿង បានតម្រៀបជួរនៅក្នុងសង្កាត់ Mingde 8 Yingli នៃទីក្រុង Xian កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១ខែមករា និងបញ្ជាឲ្យពលរដ្ឋទាំងអស់ត្រូវតែចាកចេញ ហើយដឹកទៅកន្លែងដាក់នៅដាច់ដោយឡែក។
រូបភាពដែលគេបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន បានបង្ហាញឲ្យឃើញមន្ត្រីសុខាភិបាលនៅក្នុងឈុត PPE មួយក្រុម ឈរក្បែរក្បួនរថយន្តក្រុងដែលនៅខាងមុខរថយន្តប៉ូលិស។

អ្នកលេងអ៊ីនធើណិតម្នាក់បានអះអាងថា មានមនុស្សរហូតដល់ទៅ១,០០០នាក់ ត្រូវបានគេដឹកចេញ ខណៈអ្នកផ្សេងទៀតនិយាយថា មានរថយន្តក្រុងចំនួន៣០គ្រឿង ត្រូវបានគេប្រទះឃើញនៅជុំវិញប្លុករបស់ពួកគេ។
រូបភាពបន្ថែមទៀតដែលត្រូវបានបង្ហោះតាមអ៊ីនធើណិត បានបង្ហាញពីបន្ទប់ធ្វើចត្តាឡីស័កដ៏តូចចង្អៀត ដោយមានគ្រែតម្លៃថោកចំនួនពីរ និងតុតូចៗ។
អ្នកខ្លះទៀតអះអាងថា បន្ទប់ត្រជាក់ខ្លាំង ហើយមន្ត្រីមិនបានរៀបចំកន្លែងស្នាក់នៅឲ្យបានត្រឹមត្រូវសម្រាប់កុមារ និងមនុស្សចាស់នោះទេ។

វាជាឧប្បត្តិហេតុចុងក្រោយបង្អស់នៅក្នុងទីក្រុងបិទខ្ទប់ ដែលបង្កឲ្យមានកំហឹងតាមអ៊ីនធើណិត ចំពេលមានការអះអាងថា អ្នកក្រុងត្រូវបានទុកឲ្យអត់ឃ្លាននៅក្នុងផ្ទះរបស់ពួកគេ ដោយសារតែអាជ្ញាធរមិនបាននាំយកអាហារផ្តល់ឲ្យពួកគេ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន មន្ត្រីបានទទួលស្គាល់ថា “បុគ្គលិកតិច និងការលំបាកក្នុងការដឹកជញ្ជូន និងចែកចាយ បាននាំឲ្យមានបញ្ហាក្នុងការផ្តល់គ្រឿងផ្គត់ផ្គង់សំខាន់ៗដល់ប្រជាជន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


