ព័ត៌មានជាតិ
ឆ្លងច្រើនថ្ងៃជាប់គ្នា ថ្ងៃនេះប្រកាសឆ្លងជិតមួយពាន់នាក់ទៀត
ក្រសួងសុខាភិបាលបានប្រកាសរកឃើញ ករណីឆ្លងថ្មី ៩៣៥ នាក់ទៀត នៅថ្ងៃនេះ ស្លាប់ ៣១ នាក់ និងជាសះស្បើយ ៦៥៤ នាក់។
ជំងឺកូវីដបានផ្ទុះរាលដាលទូទាំងប្រទេស ហើយខេត្តជាច្រើនមានតួលេខអ្នកឆ្លងខ្ពស់ រហូតដល់ខេត្តខ្លះខ្វះកន្លែងសម្រាប់ដាក់ព្យាបាលអ្នកឆ្លងកូវីដ។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា អគារមន្ទីរពេទ្យខេត្ត បន្ទប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្ត ដែលយកមកធ្វើជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បានពេញកន្លែងអស់ ហើយពុំអាចដាក់អ្នកឆ្លងថ្មី ដែលទើបរកឃើញបាននៅឡើយទេ ខណៈកន្លែងសម្រាប់អ្នកធ្វើចត្តាឡីស័ក ក៏បានពេញដូចគ្នា។
ដោយឡែកនៅរាជធានីភ្នំពេញ នៅតាមកន្លែងសម្រាកព្យាបាលក៏កកកុញដោយអ្នកជំងឺ។ បើតាមអាជ្ញាធរ មានអ្នកជំងឺកូវីដជាង ៣០០ នាក់ត្រូវបានអនុញ្ញាតិឲ្យសម្រាកព្យាបាលនៅផ្ទះ ដោយសារតែទីតាំងព្យាបាលមានអ្នកជំងឺកកកុញ។
គិតត្រឹមព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានតួលេខអ្នកឆ្លងសរុប ៥៦ ១២២ នាក់ ស្លាប់ ៧៧៩ នាក់ និងអ្នកជាសះស្បើយ ៥៦ ១២២ នាក់។
តួលេខចុងក្រោយនេះ កម្ពុជាបានរកឃើញករណីឆ្លងថ្មីមួយថ្ងៃជាង ១ ពាន់នាក់ ជាស្ថានភាពដ៏គួរឲ្យបារម្ភ។ មន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសកម្ពុជាបានឈានមកដល់បន្ទាត់ក្រហមដែលត្រូវប្រុងប្រយ័ត្ន បើស្ថានភាពនៅតែបន្ត អាចធ្វើឲ្យប្រព័ន្ធសុខាភិបាលដួលរលំ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


