ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែល កូរ៉េខាងត្បូងយល់ព្រមដោះដូរវ៉ាក់សាំងគ្នា៧០ម៉ឺនដូស
ប្រទេសអ៉ីស្រាអែលនឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer-BioNTech ដែលផុតកំណត់ប្រមាណ៧០ម៉ឺនដូសទៅប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ ហើយកូរ៉េខាងត្បូងនឹងផ្តល់វ៉ាក់សាំងចំនួនដូសដូចគ្នាដែលបានបញ្ជាទិញពី Pfizer ទៅអ៉ីស្រាអែលវិញនៅនៅខែកញ្ញា និងតុលា។
កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងឆាប់រហ័សដែលខ្លួនមាន ប៉ុន្តែជួបការលំបាកក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ឲ្យទាន់ពេលវេលាចំពេលដែលការផ្គត់ផ្គង់ជាសកលជួបបញ្ហា ជាពិសេសនៅអាស៊ី។

លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Naftali Bennett មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារ៍ថា ៖«នេះជាកិច្ចព្រមព្រៀងឈ្នះ-ឈ្នះ។ រួបរួមគ្នា យើងនឹងឈ្នះកូវីដ»។
យោងតាមកាសែត Haaretz របស់ប្រទេសអ៉ីស្រាអែលបានផ្សាយថា យោងតាមស្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលកូរ៉េខាងត្បូងនិយាយនៅថ្ងៃអង្គារ៍ថា អ្នកស្រីគ្មានអ្វីអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងនេះ។
បន្ទាប់ពីយុទ្ធនាការណ៍ចាក់វ៉ាក់សាំងឈានមុខក្នុងពិភពលោក អ៉ីស្រាអែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនប្រមាណ៥៥% គឺចាក់ដល់ប្រជាជនបានច្រើនជាងគេ។
កាលពីសប្តាហ៍មុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួនសង្ឃឹមទទទួលបានជោគជ័យលឿនជាងផែនការដែលគ្រោងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនឲ្យបាន៧០%ត្រឹមខែធ្នូ ហោចណាស់១ដូស ភាគច្រើនបំផុតគឺវ៉ាក់សាំង Pfizer៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


