ព័ត៌មានជាតិ
ក្រុមការងាររបស់ចៃកានិងមន្ទីរសាធារណការ ចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រនៅតំបន់វត្តភ្នំ
ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ និងមន្ទីរសាធារណការ នាព្រឹកថ្ងៃទី០៦ កក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យមើលការសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ចៃកា នៃប្រទេសជប៉ុន។
ក្រុមការងារបានចាប់ផ្តើមចុះ ក្នុងលូនៅក្រោមផ្លូវលេខ៤៧ នៅខាងជើងវត្តភ្នំ ហើយបានចេញនៅស្ថានីយបូមទឹកមុខCDC ទន្លេសាប។ លោក H.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃការ របស់ក្រុមហ៊ុនCTI បានឲ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំដែលអាចឲ្យមនុស្សចេញ ចូលបាននេះជាប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤របស់ចៃកា ដោយចាប់ពីផ្លូវលេខ៤៧ ដល់រង្វង់មូលគួចកាណុង ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨(ដាក់លូទំហំ១,៨ម៉ែត្រ ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២,៣០ម៉ែត្រ ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១,៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹកមុខCDC ទន្លេសាប ។


ក្នុងគម្រោងនេះ ក៏មានការកសាងអាងស្តុបទឹកដែលមានទំហំ បណ្តោយ១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។ ស្ថានីបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ។ គម្រោងនេះ គ្រោងនិងភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ នៅក្នុងអំឡុងខែតុលាខាងមុខនេះ។ ក្រោយបញ្ចប់គ្រោងនេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វានិងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។



គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន



