Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ឧបត្ថម្ភ​ស្បៀង​ជូន​គ្រួសារ​អតីតយុទ្ធជន​១០​គ្រួសារ​កំពុង​មានការ​ខ្វះខាត នៅ​ស្រុក​ប្រាសាទ​សំបូរ

បានផុស

នៅ

កំពង់ធំ ​៖ គ្រួសារ​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត ១០​គ្រួសារ រស់នៅ​ភូមិ កូន​ក្អែក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បានទទួល​អំណោយ​ពី ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ នៅ​ព្រឹក ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បន្ទាប់ពី​បានទទួល​ជ្រាប​ព័ត៌មាន នៃ​ការខ្វះខាត​របស់​អតីតយុទ្ធជន​ទាំង​១០​គ្រួសារ ក៏បាន​ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​ដែនដី នាំយក ស្បៀងអាហារ របស់ ឯកឧត្ដម បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ពេ​ជ ចន្ទ មុន្នី មក​ឧបត្ថម្ភ​ជូន​បងប្អូន ក្រុម គ្រួសារ អតីតយុទ្ធជន​ពិការ និង​គ្រួសារ​អតីតយុទ្ធជន​ពលី ដែល​កំពុងមាន ជីវភាព​លំបាក​ខ្វះខាត យ៉ាង ខ្លាំង ដើម្បី​ជួយ​ដោះស្រាយ​ការហូបចុក​ប្រចាំថ្ងៃ​។

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ក្រុមគ្រួសារ​អតីតយុទ្ធជន មាន​ជីវភាព​លំបាក​ខ្វះខាត ដោយសារ​ពួកគាត់​មា​សុខភាព​ទ្រុឌទ្រោម ចាស់ជរា និង​រង​ផលប៉ះពាល់ ដោយ ជំងឺ​កូ​វីដ​១៩ មិនបាន​ប្រកបមុខរបរ ដើម្បី​ចិញ្ចឹមជីវិត​បានឡើយ ទើប​ធ្វើ​ឲ្យ​មានការ​ខ្វះខាត និង​បាន​ជួយឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យូ ទឹកស៊ីអ៊ីវ​មួយ​យួរ និង​ត្រីខកំប៉ុង​១​យួរ​ផងដែរ។

​ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម អតីត​យុទ្ធជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន តែងតែ ព្រួយបារម្ភ ពី សុខ ទុក្ខ និង ជីវភាព​រស់នៅ របស់​បងប្អូន​អតីតយុទ្ធជន និង​បាន​ផ្សព្វផ្សាយ​អំពី ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ ១៩ ចូលក្នុង​សហគមន៍ នៅ​ខេត្តកំពង់ធំ ណែ​នាំអោយ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព ការពា​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​19 ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ 3​កុំ​និង 3​ការពារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន ម៉ត់ចត់ ទោះបី​បាន​ចាក់​វ៉ាក់សាំង​ការពារ​ហើយ​ក្តី។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ណ៍ ពី​ការរស់នៅ​របស់​អតីតយុទ្ធជន ក្នុង​រដូវវស្សា​នេះ និង​បាន​ណែនាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ហាម​ប្រើប្រាស់​ទូរស័ព្ទដៃ ក្នុង​វាលលំហរ​ក្នុងពេល​មេឃ​កំពុង​រក​ភ្លៀង និង​ត្រូវ​រក​ទីទួល​សុ​វត្តិភាព អាច​និង​មាន​គ្រោះថ្នាក់​បាន ដោយមាន​ក្នុង​រយះ​នេះ​មាន​ភ្លៀង​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ អាច​និង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​បាន និង​សូម​មើលថែ​កូនក្មេង និង​មនុស្ស​ចាស់​ឲ្យ​មាន​សុវត្ថិភាព៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម