Connect with us

ព័ត៌មានជាតិ

កញ្ឆា​ចំនួន​១៣៥០០​ដើម ត្រូវ​បានធ្វើ​ពិធី​ដុត​កំទិចចោល

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ នៅវេលា​ម៉ោង​៩​និង​០០​នាទី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក អន្លង់វែង បាន​ចុះ សហការ​ជាមួយ​កម្លាំងចំរុះ របស់ សាលា ស្រុក​អន្លង់វែង​រួមមាន លោក ហោ​ជិន វរ​យុទ្ធ អភិបាល​នៃ​គណ​:​អភិបាលស្រុក​អន្លង់វែង​និង​កំលាំង​អធិការ​នគរបាល​ស្រុក កម្លាំង​សឹក​រង​ស្រុក លោក​មេភូមិ លោក​មេឃុំ ប្រជា​ការពារ​ភូមិ សរុប​៤៥​នាក់ ដើម្បី​ចូលរួម​ក្នុង​ពិធី​ដុត​កំទិច​កញ្ឆា ដែល​កម្លាំង អធិការ​ស្រុក អន្លង់វែង​ចុះ បង្ក្រាប បាន​នៅ​ថ្ងៃទី​០៥.០៧.២០២១ ចំនួន​១៣៥០០​ដើម ស្ថិតនៅ​ក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម លឹម សុ​តូ អភិបាលរង​ខេត្ត ឧ​ត្ត​រ​មានជ័យ​៕​

ដោយ ៖ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម