ព័ត៌មានជាតិ
ខូចចិត្តប្ដីលួចមានស្រីខាងក្រៅ ស្ត្រីវ័យចំណាស់ម្នាក់ បើករថយន្តមកលោតទឹកសម្លាប់ខ្លួន
ស្ត្រីវ័យចំណាស់ម្នាក់បើករថយន្តមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានកូនប្រុសជិះម៉ូតូតាមពីក្រោយ និងរាយការណ៍នគរបាលប្រចាំការគោលដៅស្ពាន ឡើងមកជួយទាន់ពេល។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលការពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចុងស្ពានជ្រោយចង្វារចាស់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាក Lexus RX300 ពណ៌ស កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 ចេញពីផ្ទះនៅម្ដុំគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ គោលបំណងឡើងមកលើស្ពានជ្រោយចង្វារចាស់ លោតទឹកសម្លាប់ខ្លួន តែត្រូវបានកូនប្រុសជិះម៉ូតូ តាមពីក្រោយរហូតបានរាយការណ៍ជូនសមត្ថកិច្ចនៅប្រចាំគោលដៅជួយម្ដាយទាន់ពេលវេលា។

យោងសម្តីរបស់ស្ត្រីចំណាស់ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បានយំរៀបរាប់ថា មូលហេតុដែលគាត់គិតខ្លីបែបនេះ ដោយសារតែមានទំនាស់ក្នុងក្រុមគ្រួសារជាមួយប្ដី ដោយអះអាងថា ប្ដីរបស់គាត់មានស្រីនៅខាងក្រៅ ធ្វើបាបចិត្តគាត់ ដូច្នេះក៏ខូចចិត្ត គិតអ្វីមិនចេញបានជិះរថយន្ត គោលបំណងមកលោតទឹក តែត្រូវបានកូនៗ តាមមកទាន់ចាប់ដាក់ចូលរថយន្តរួចត្រឡប់ទៅផ្ទះវិញ៕


អត្ថបទ៖រស្មី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


