ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកគិរីវង់បង្ក្រាបល្បែងស៊ីសង ២ទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ
តាកែវ ៖ ដោយមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នារសៀលថ្ងៃសៅរ៍១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង២០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច បង្ក្រាបទីតាំងល្បែងស៊ីសង ០១កន្លែង (ជល់មាន់តាមទូរទស្សន៍ Online) ស្ថិតនៅផ្ទះរបស់ឈ្មោះ សំនួច ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងពេលចុះបង្ក្រាបនេះ ខណៈពេលដែលសមត្ថកិច្ចយើងបានចុះទៅដល់ អ្នកលេងទាំងអស់នោះក៏បានរត់ខ្ចាត់ខ្ចាយអស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ ចំនួន ១៨គ្រឿង ម៉ូនីទ័ន ចំនួន ០២គ្រឿង .ឃីប៊ត ចំនួន ០១.ម៉ៅ ចំនួន ០១.តុ ចំនួន ០១ និងព្រីភ្លើង ចំនួន ០១ ។

សមត្ថកិច្ចប្រាប់ថា ថ្ងៃដដែលនេះ នៅវេលាម៉ោង ១៤ និង០៥នាទី កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍បន្តចុៈសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង ០១កន្លែងទៀត (ជល់មាន់តាមទូរទស្សន៍ Online) ស្ថិតនៅផ្ទះរបស់ឈ្មោះ កឹម ធូ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នុងពេលចុះបង្ក្រាបនេះផងដែរ ខណៈពេលដែលសមត្ថកិច្ចបានចុះទៅដល់ អ្នកលេងទាំងអស់នោះក៏បានរត់ខ្ចាត់ខ្ចាយអស់ទៀត ដោយបន្សល់ទុកនូវម៉ូតូចំនួន ២០គ្រឿង ។

ចំពោះករណីនេះសមត្ថកិច្ចប៉ុស្តិ៍និងអធិការដ្ឋាន កំពុងធ្វើការ ស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនូវការលេងល្បែងស៊ីសងទាំងអស់នេះ ដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ រ៉ាវុទ្ធ








-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


