Connect with us

ព័ត៌មានជាតិ

បង្រ្កាបល្បែងស៊ីសងតាម​អនឡាញ​២ទីតាំងនៅស្រុកគីរីវង់ដកហូតម៉ូតូបានជិត៤០គ្រឿង

បានផុស

នៅ

ទីតាំងបើកឱ្យលេងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់២កន្លែងត្រូវបានប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ធ្វើការបង្ក្រាប។

ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានដឹកនាំកម្លាំងជំនាញនិងកម្លាំងអន្តរាគមន៍ធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងភ្នាល់តាមអនឡាញ២កន្លែងផ្សេងគ្នា(ជល់មាន់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងទី១ស្ថិតនៅផ្ទះរបស់ឈ្មោះ សំ នួច ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគីរីវង់។ ខណៈសមត្ថកិច្ចចុះទៅដល់អ្នកលេងទាំងអស់បានរត់ខ្ចាត់ខ្ចាយបន្សល់ទុកម៉ូតូចំនួន១៨គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ទីតាំងទី២ស្ថិតនៅផ្ទះរបស់ឈ្មោះ កឹម ធូ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគីរីវង់។ ពេលប៉ូលីសចុះដល់អ្នកលេងទាំងអស់រត់ខ្ចាត់ខ្ចាយបន្សល់ទុកនូវម៉ូតូចំនួន២០គ្រឿង។

បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច និងបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធការលេងល្បែងស៊ីសងទាំងអស់មកចាត់ការតាមនីតិវិធី៕ ដោយៈ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម