ព័ត៌មានជាតិ
ក្មួយប្រសាកាប់ឪពុកមាស្លាប់ក្នុងថ្លុកឈាម ដោយសារទំនាស់ព្រំដី
ដោយសារតែទំនាស់ព្រំដី បណ្តាលឲ្យកើតអំពើហិង្សា បង្កឡើងដោយក្មួយប្រសាចិត្តឆៅរត់ទៅយកពូថៅមកកាប់ឪពុកមាចំនួន១ពូថៅ ចំក្រោមដងកាំបិតខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មាន ហេតុការណ៍នេះ បានកើតឡើងក្នុងពេលផឹកស៊ីជាមួយគ្នាហើយបានឈ្លោះប្រកែកគ្នាពីបញ្ហាព្រំដី ក៏បង្កឲ្យក្មួយសាច់ថ្លៃខឹងច្រឡោតទើបយកពូថៅមកប្រល័យជីវិតឪពុកមា បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម បានកើតឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១៩និង២៥នាទីយប់ នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ។
ចំពោះករណីឃាតកម្ម ជនសង្ស័យជាក្មួយប្រសា ឈ្មោះ មិត ពុធ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ(ផ្ទះជាប់របងជាមួយជនរងគ្រោះ) ជនសង្ស័យបានយកពូថៅកាប់ជនរងគ្រោះជាឪពុកមាសាច់ថ្លៃឈ្មោះ ឃន ស៊ន់ ភេទប្រុស អាយុ៦៤ឆ្នាំ ចំក្រោមដងកាំបិតខាងឆ្វេង១កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ(ផ្ទះជនរងគ្រោះ)។
តាមការឲ្យដឹងពីសមត្ថកិច្ច នៃអធិការស្រុកស្ទោងថា បញ្ហាទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ីរឿងព្រំដី មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យរួមនិងមិត្តភក្ដិពីរនាក់ទៀត បាននាំគ្នាផឹកស្រា.ស នៅក្រោមផ្ទះជនរងគ្រោះរហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតជាទំនាស់ពាក្យសំដី រឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះជនសង្ស័យ បានយកកែវស្រាគប់លើជនរងគ្រោះ និង បានរត់ទៅផ្ទះរបស់ខ្លួនយកពូថៅមកកាប់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីខាងឆ្វេងបណ្តាលឲ្យស្លាប់នៅកន្លែងហេតុ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយទទួលព័ត៌មានអធិការបានដឹកនាំកម្លាំង សហការជាមួយប្រជាការពារបានតាមចាប់ឃាត់ខ្លួនជនសង្ស័យ បានចម្ងាយប្រមាណជា១៥០ម៉ែត្រ ទិសខាងជើងកន្លែងកើតហេតុ ដែលសំងំលាក់ខ្លួនក្រោមជង្រុកស្រូវឪពុកបង្កើត ករណីនេះ សមត្ថកិច្ចកំពង់កសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ប៊ុនរដ្ឋា
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)