Connect with us

ព័ត៌មានជាតិ

​បុគ្គលិក​ធនាគារអភិវឌ្ឍន៍ជនបទជាច្រើននាក់​ក្នុង​ខណ្ឌ​ដូនពេញ​ មាន​កូវីដ១៩

បានផុស

នៅ

បុគ្គលិក​បម្រើ​ការងារ​ជាច្រើននាក់ នៅក្នុងធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម​ នៅក្នុងខណ្ឌដូនពេញមានជំងឺកូវីដ១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅឬមានទំនាក់ទំនងឬទៅទទួលសេវាផ្សេងៗនៅធនាគារនោះ សូមមានការប្រុងប្រយ័ត្នសុខភាពរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធនាគារអភិវឌ្ឍន៍ជនបទ​និងកសិកម្ម (Agricultural and Rural Development Bank)ដែលមានបុគ្គលិកជា​ច្រើននាក់វិជ្ជមានកូវីដ១៩នោះ មានទីតាំងស្ថិតនៅផ្លូវលេខ ៧​ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាស អតិថិជន​ឬ​អ្នក​ដែលពាក់ព័ន្ធ​ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែកក្កដា​ ឆ្នាំ២០២១នេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម