Connect with us

ព័ត៌មានជាតិ

ដកហូតអាល់កុលក្លែងក្លាយ​និងទំនិញហួសកាលបរិច្ឆេទ​មួយចំនួនធំតាមបណ្តាខេត្តនានា

បានផុស

នៅ

មន្ត្រីជំនាញខាងខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តចំនួន ៣ គឺខេត្តរតនគិរី ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែកក្កដា បានសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើ​ឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។

មន្ត្រីជំនាញប្រាប់អោយដឹងថា ខេត្តតាកែវ : មន្ត្រីជំនាញ បានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៥​លីត្រ និងទំនិញខូចគុណភាពចំនួន ៤៨កំប៉ុង និង ២២ប្រអប់។ 

ខេត្តរតនគិរី : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ និងបានផ្សព្វផ្សាយដល់ទីតាំងលក់ស្រាស ស្រាថ្នាំ និងទីតាំងផលិតស្រាស ដើម្បីបញ្ជ្រៀបការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់សុខភាព។

ខេត្តបាត់ដំបង : មន្ត្រីជំនាញ បានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ១០លីត្រ។

ខេត្តបន្ទាយមានជ័យ : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ២៤លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៥៣០គីឡូក្រាម និង ២៩លីត្រ ព្រមទាំងបានដកយកគំរូអាល់កុល ចំនួន ០៥​គំរូបញ្ជូនមកអគ្គនាយកដ្ឋាក ក.ប.ប. ដើម្បីពិនិត្យរកសារធាតុមេតាណុលបន្តទៀត។

បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដោះស្រា​យ​តាមនីតិវិធី៕ អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម