Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុស ស្រី៣នាក់ ខណៈកំពុងជួបជុំផឹកស៊ីល្មើសបម្រាម

បានផុស

នៅ

កម្លាំងនគរបាលក្រុងកំពង់ចាម សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះឃាត់ខ្លួនមនុស្ស៣នាក់ និង​មួយចំនួនទៀតបានរត់គេចខ្លួនបាត់ ខណៈដែលនាំគ្នាប្រមូលផ្ដុំជួបជុំផឹកស៊ីចាក់ធុងបាស់បង្ក​សម្លេង​រំខាន​ល្មើសម្រាម នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ នា​វេលា​ម៉ោង​២១និង​៣០​នាទី បន្ទាប់ពីបានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មានការ​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ចាក់​ធុងបាស់​បំពង​សម្លេង​បង្ក​ភាពអនាធិបតេយ្យ ល្មើស​នឹង​បម្រាម​រាជរដ្ឋាភិបាល និង​វិធាន​សុខាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។​​

សមត្ថកិច្ចបាន​ឃាត់ខ្លួន​មនុស្សចំនួន៣​នាក់ តាម​ការឯកភាព​ពី​ឯកឧត្តម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​មួយចំនួនទៀត​ត្រូវបាន​រត់គេចខ្លួន ។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំងវត្ថុតាង​ត្រូវបាន​ប​ញ្ជូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម