ព័ត៌មានជាតិ
សំណង់អត់ច្បាប់ធ្វើលើចំណីដីផ្លូវសាធារណៈក្នុងស្រុកស្ទោងមន្ទីរសូរិយោដីខេត្តសម្រេចផ្អាកបណ្តោះអាសន្ន
សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅលើចំណីផ្លូវសាធារណៈ បានកើតមានជាហូរហែរ បើទោះបីជា មានការហាមឃាត់ពី មន្ទីរសូរិយោដី និងសំណង់ខេត្តក៏ដោយ ក៏ម្ចាស់ការដ្ឋាននៅតែសាងសង់ដោយមិនគោរពច្បាប់ ធ្វើឱ្យមហាជនដាក់ការសង្ស័ទៅលើថ្នាក់ដឹកនាំមូលដ្ឋានជាអ្នកគ្រប់គ្រង។

ជាក់ស្ដែងសំណង់អាគារ ២ កន្លែង នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ សាងសង់ឡើងគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាចំណីផ្លូវជាតិលេខ៦ ដែលកំណត់ដោយមាត្រាច្បាប់ ដោយវាស់ពីអាក់ផ្លូវម្ខាង៣០ម៉ែត្រ តែច្បាប់បានអនុឡោឲ្យអ្នកដែលរស់នៅលើផ្លូវពីមុនមក ឲ្យរស់នៅបន្តតែហាមសាងសង់បន្ថែម ដោយសារតែគ្មានការអនុញ្ញាតព្រោះជាដីចំនីផ្លូវ។
អាគារទី ១ ជា បានសាងសង់អាគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី តឹង តន់ និងនាង ជិម ណារ៉ុម និងទី២ ស្ថិតនៅខាងលិចស្ទឹងស្ទោង៣០ម៉ែត្រ។

សម្រាប់ការសាងសង់សំណង់ផ្ទះល្វែង៤ល្វែង ៣ជាន់របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម បានដំណើរការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះមកផ្អាកការសាងសង់បណ្តោះអាសន្នក៏ដោយ យោងតាមរបាយការ របស់មន្ទីរសូរិយោដីខេត្តផ្ញើរជូនអង្គភាព កម្ពុជាថ្មីនៅថ្ងៃនេះ បញ្ជាក់ថា ការចុះពិនិត្យជាក់ស្តែង ជំនាញបានធ្វើរបាយការណ៍ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ គណកម្មាការរៀបចំដែនដី សម្រេចផ្អាកការសាងសង់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម នៅតែដំណើរការសាងសង់ដដែល លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសូរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយតប តាមប្រព័ន្ឋតេក្រាមថា (មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះនៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារដោយសហការណ៏ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត)។

ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងទាំង២កន្លែងនេះ ព្រោះឥលូវបំរាមការសាងសង់របស់ជំនាញសាបដូចទឹកទន្លេ (ឆ្មាចេះតែដេក កណ្តុរពាំចំណី) ជាពិសេសការអនុវត្តច្បាប់របស់សមត្ថកិច្ចកាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព៕ ដោយៈ ប៊ុន រដ្ឋា



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


