ព័ត៌មានជាតិ
លោកគន់ គីម ពិនិត្យដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក២ នៃខេត្តកំពង់ចាម
នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រី មន្ទីរជំនាញ អញ្ជើញអមដំណើរ លោកនាយឧត្តមសេនីយ៍ឯក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ និងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គូសបញ្ជាក់ផងដែរថា ប្រជាកសិករដែលទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់ផ្ដើមអនុវត្តការងារបង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទៃដីដែលរងការខូចខាត ចំនួន ១.៩៦៧ហិចតា បានស្តារឡើងវិញចំនួន ១.៧០២ហិចតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ ៖
-ស្រុកកំពង់សៀម ខូចខាតចំនួន ១១០ហិចតា បានស្ដារឡើងវិញចំនួន១១០ហិចតា ស្មើ១០០ភាគរយ
-ស្រុកស្ទឹងត្រង់ ខូចខាតចំនួន ៨០៧ ហិចតា បានស្តារឡើងវិញចំនួន ៥៨៣ហិចតា ស្មើ៧២ភាគរយ
-ស្រុកបាធាយ ខូចខាតចំនួន ៥៧៨ហិចតា បានឡើងវិញចំនួន ៥៧៨ហិចតា ស្នើនឹង ១០០ភាគរយ
-ស្រុកព្រៃឈរ ខូចខាតចំនួន ១៥៤ហិចតា បានស្ដារឡើងវិញចំនួន ១០៨ហិចតា ស្មើ៧០ភាគរយ។
-ស្រុកជើងព្រៃ ខូចខាតចំនួន ៣១៨ហិចតា បានស្ដារឡើងវិញចំនួន ១៤៣ហិចតា ស្មើ៤៤ភាគរយ៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី